អធិការដ្ឋាននគរបាលស្រុកគងពិសី បានបង្ក្រាបករណីលួចកាច់តម៉ូតូមួយករណី ហើយបានប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អធិការដ្ឋាននគរបាលស្រុកគងពិសី បានបង្ក្រាបករណីលួចកាច់តម៉ូតូមួយករណី ហើយបានប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ។

 អធិការដ្ឋាននគរបាលស្រុកគងពិសី

បានបង្ក្រាបករណីលួចកាច់តម៉ូតូមួយករណី ហើយបានប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ។

ខេត្តកំពង់ស្ពឺ៖​ តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក​ យ៉ាង​ សុខ​លី​ អធិ​ការនគរបាលស្រុកគងពិសី​ ថា
ដោយបានការអនុញ្ញាតនិងការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បា លខេត្ដកំពង់ស្ពឺ​  កំលាំងនគរបា​ល​ស្រុកគងពិសីបានធ្វេីការចេញ​ប្រតិបត្ដិការបង្រា្កបភ្លាមៗ​ចំពោះករ​ណីចោរ​កម្ម​លួច​កាច់សោរម៉ូតូ​មួយគ្រឿ​ងម៉ាក​ SCOOPY របស់ជនរងគ្រោះ​ ផ្លាកលេខភ្នំពេញ 1H -​9039​ ឈ្មោះ ប៉ែន វុទ្ធីភេទ ភេទប្រុស​ អាយុ​ ៣៥ឆ្នាំ កាលពីថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០២៥ វេ​លា​ម៉ោង១៥និង២០នាទី​ស្ថិតនៅចំ​ណុចភូមិត្រពាំងប្រលិត​ ឃុំស្ដុក ​ស្រុ​កគងពិ​សី ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ​ យ៉ាន សុខ រ៉ែន ភេទប្រុស អា​យុ​ ៣​៨​ឆ្នាំ មុខរ​ប​រមិនពិតប្រាកដ​ រស់នៅភូមិក្តុល ឃុំរវាង​ ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នមកជួលផ្ទះស្នាក់នៅក្នុងរាជ​ធានី.​ភ្នំពេញ ។  វត្ថុតាងដកហូត​បានម៉ូតូ​ SCOOPY ពណ៌​ខ្មៅ​មួយគ្រឿង​ ផ្លាកលេខ1H 9039 សមត្ថកិច្ចនគរបាលបានការអនុញ្ញាតប្រគល់
ជូនជនរងគ្រោះ​វិញ​ ,​ សម្ភារឧបករណ៍ធ្វេីសកម្មភាព​ ដូចជា​ [សោរកន្ទុ​យអន្ទង់១ សោរអញ្ចៀន​ ១ ដងសោរ​ ១ កាបូ​បស្ពាយពណ៌ក្រហម​ ១​ ]

ចំពោះជនសង្ស័យ​ សមត្ថកិច្ចបានបន្ដនីតិវិធី​កសាងសំ​ណុំ​រឿ​ងបញ្ជូនខ្លួនរួមជាមួយវត្ថុតាងបម្រេីឱ្យការប្រព្រឹត្ដបទល្មេីសទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រា​ល​ ផែនការងារនគរបាលព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ចាត់ការតាមច្បាប់៕






Post a Comment (0)
Previous Post Next Post