(តាកែវ)៖ អ្នកសារព័ត៌មានចំនួន២រូបទី១៖ លោក ព្រំ សុផៃ"និពន្ធនាយករងកាសែតកោះសន្តិភាព"។
២៖ លោក ស៊ាង ប៊ុនសុង ចាងហ្វាង Sunday News អ្នកទាំង២ត្រូវបានសមត្ថកិច្ចការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១២.០២.២០២៦ នៅកន្លែងផ្សេងគ្នា រួចបញ្ជូនមកកាន់ស្នងការខេត្តតាកែវ ដើម្បីសួរនាំ...!។
បើគិតត្រឹមព្រឹកថ្ងៃទី១៣.០២.២០២៦ ទាំងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ កំពុងស្ថិតក្នុង ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅឡើយ។
ស្របពេលក្រុមគ្រួសារពួកគាត់ រួមនិងអ្នកសារព័ត៌មានជាច្រើន បានតាមដានរឿងនេះ ដោយផ្ទាល់នៅក្បែរទីតាំង ស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ទន្ទឹមនិងនេះ បងប្អូនអ្នកសារព័ត៌មានមិត្តរួមអាជីព រាប់សិបនាក់ផ្សេងទៀត ក៏កំពុងតាមដានចំណាត់ការរបស់សមត្ថកិច្ចយ៉ាងដិតដល់បំផុត.!។
សេចក្តីរាយការណ៍បានឱ្យ"គេហទំព័រ វណ្ណសំរេច រស្មីបាភ្នំ"ដឹងថា ការឃាត់ខ្លួនអ្នកសារព័ត៌មានទាំង២នាក់ខាងលើ ករណី៖ ញុះញង់បង្កភាពចលាចលក្នុងសង្គម។
ក្រោយពួកគាត់ចុះផ្សាយ ពាក់ព័ន្ធទីតាំង Online Scam មួយកន្លែង។
*ទោះជាយ៉ាងណាក្ដី ក្រុមគ្រួសារលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ រួមនិងបងប្អូនអ្នកសារព័ត៌មានមិត្តរួមអាជីព រាប់សិបនាក់ សុំស្នើយ៉ាងទទូចដល់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍.ពិនិត្យ.អប់រំ នឹងដោះលែងពួកគាត់វិញ ដោយក្ដីអនុគ្រោះ៕

