ខេត្តតាកែវ.អ្នកសារព័ត៌មានពីរនាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី 12 ខែកុម្ភៈឆ្នាំ 2026នោះ ឥឡូវត្រូវដោះលែងវិញហើយ នៅវេលាម៉ោង 5:00 នាទីថ្ងៃទី 13 ខែកុម្ភៈឆ្នាំ 2026 ក្រោយពីមានការសម្របសម្រួល នឹងធ្វើកិច្ចសន្យាបញ្ឈប់ ផ្សាយព័ត៌មានណាដែលមិនពិត ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងប៉ះពាល់ដល់ការវិនិយោគនៅក្នុងប្រទេសជាតិ។
ក្រោយពីការដោះលែងអ្នកសារព័ត៌មានពីររូបឲ្យមានសេរីភាពឡើងវិញ បងប្អូនអ្នកសារព័ត៌មានជាច្រើនអង្គភាព បានថ្លែងអំណរគុណទៅដល់ប្រមុខថ្នាក់ដឹកនាំ ដែលលោកមានការសណ្ដោះប្រណី និងយោគយល់អធ្យាស្រ័យដល់កំហុសឆ្គងដែលអ្នកផ្សារព័ត៌មាន មានការភ្លាំងភ្លាត់នូវចំណុចណាមួយដោយមិនបានមានចេតនា ធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិនោះទេ។
ជាចុងក្រោយ បងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមជូនពរដល់ប្រមុខថ្នាក់ដឹកនាំទាំងអស់ ជួបពុទ្ធពរទាំង 4 ប្រការគឺអាយុវណ្ណៈសុខៈពលៈក្របីឃ្លៀងឃ្លាតឡើយ។

