តើលោកមេឃុំអង្គពពែល មានគិតពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋនៅភូមិល្វាឃុំអង្គពពែលស្រុកកងពិសីដែរឬទេ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

តើលោកមេឃុំអង្គពពែល មានគិតពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋនៅភូមិល្វាឃុំអង្គពពែលស្រុកកងពិសីដែរឬទេ។



ខេត្តកំពង់ស្ពឺ.កាលពីថ្ងៃសុក្រ ទី 21 ខែវិច្ឆិកាឆ្នាំ 2025 មានប្រជាពលរដ្ឋរស់នៅក្នុងភូមិល្វាឃុំអង្គពពែលស្រុកគងពិសីខេត្តកំពង់ស្ពឺ បានមករៀបរាប់ពីទុក្ខលំបាករបស់ពួកគាត់ មកអ្នកសារព័ត៌មានយើងថា ពួកគាត់មានផលលំបាកពាក់ព័ន្ធនឹងការចរាចរណ៍លើកំណត់ផ្លូវលំមួយខ្សែ ដែលមានទឹកក៏ខ្វក់ហូលលិចផ្លូវនិងជះក្លិនស្អុយ ដែលប្រភពទឹកនោះចេញពីផ្ទះប្ដីប្រពន្ធឈ្មោះ ម៉ើងរុមត្រូវជាប្ដី និងឈ្មោះសានផល្លា ត្រូវជាប្រពន្ធ ដែលប្ដីប្រពន្ធទាំងពីរនាក់នេះ បានបង្ហូរទឹកកខ្វក់ចេញពីបន្ទប់ទឹកមកទម្លាក់លើផ្លូវសាធារណៈដែលបង្កឲ្យប្រជាពលរដ្ឋពិបាកនិងឆ្លងកាត់ក៏ដូចជាមានការជះក្លិនស្អុយធ្វើឲ្យពួកគាត់ពិបាកនឹងរស់នៅដូចជាការដកដង្ហើមឬបរិភោគអាហារជាដើម។ 

ប៉ុន្តែអ្វីដែលសំខាន់ ប្រជាពលរដ្ឋក៏បានរាយការណ៍ជូនទៅ លោកមេភូមិនិងលោកមេឃុំអង្គពពែល ឱ្យពួកគាត់ចុះមកត្រួតពិនិត្យមើលហ្នឹង មានវិធានការទៅលើផ្ទះប្ដីប្រពន្ធទាំងពីរនាក់ ដែលបានបង្ហូរទឹកក៏ខ្វល់មកលើផ្លូវសាធារណៈនិងជះក្លិនស្អុយដល់ប្រជាពលរដ្ឋនោះ បែរជាលោកមេភូមិលោកមេឃុំហាក់បីដូចជាព្រងើយកន្តើយ ចំពោះរឿងនេះណា ទើបមកដល់ថ្ងៃទី 21 ខែកញ្ញាឆ្នាំ 2025 ប្រជាពលរដ្ឋចំនួន 3 រូបបានមកប្រាប់អ្នកសារព័ត៌មានយើងនិងឲ្យអ្នកសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយ ដើម្បីឲ្យដឹងដល់លោកលោកអភិបាលស្រុកគងពិសី ហ្នឹងឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ មេត្តាជួយអន្តរាគមន៍ ពស់ករណីខាងលើនេះផង ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ អង្គភាពសារព័ត៌មានយើងក៏បានចុះទៅសួរនាំលោកមេភូមិ និងរាយការណ៍ជូនលោកមេឃុំ ឱ្យលោកមេឃុំជួយអន្តរាគមន៍រឿងនេះផង ប៉ុន្តែមកដល់ថ្ងៃនេះគឺថ្ងៃទី 26 ខែកញ្ញាឆ្នាំ 2025 ទៅហើយ បែរជាឃើញផ្ទះប្ដីប្រពន្ធទាំងពីរនាក់នៅតែបន្តបង្ហូរទឹកកខ្វក់មកផ្លូវសាធារណៈបង្ករការប៉ះពាល់ដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ចំណែកឯលោកមេឃុំអង្គពពែនោះវិញ ប្រហែលជាអង្គុយស្ងៀមនៅបារ៉ូធ្វើព្រងើយ មិនខ្វល់ពីសុខទុក្ខនិងផលលំបាកពីប្រជាពលរដ្ឋសោះ តើនេះឬជាប្រធានការដោះស្រាយជូនប្រជាពលរដ្ឋដែលលោកមេឃុំអង្គពពែតែងតែធ្វើនោះ ប្រជាពលរដ្ឋនិងមហាជនដែលងឿងឆ្ងល់ពីទង្វើរបស់លោកមេឃុំអង្គពពែដែលមិនបានចាត់វិធានការទៅលើប្ដីប្រពន្ធពីរនាក់ដែលបង្ហូរទឹកក៏ខ្វក់ចេញពីគេហដ្ឋានខ្លួនមកលើផ្លូវសាធារណៈ បង្កផលប៉ះពាល់ដល់ការរស់នៅនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋភូមិល្វានេះសោះ ។


សូមលោកអភិបាលស្រុកគងពិសី ហ្នឹងឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ មេត្តាជួយត្រួតពិនិត្យមើលលោកមេឃុំអង្គពពែលនេះផងទាន។




Post a Comment (0)
Previous Post Next Post