សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោមត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោមត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា  ជាតិ សាសនា ព្រះមហាក្សត្រ  សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោមត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

បរពិត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!


ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃការប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២១ ការយាងគ្រង ព្រះបរមសិរីរាជ សម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំ តាងនាមខ្ញុំបាទជាប្រធានអង្គភាព គេហទំព័រ វណ្ណសំរេច រស្មីបាភ្នំ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ តាមបណ្តារាជធានី-ខេត្ត សូមព្រះបរមរាជានុញ្ញាត លំឱនកាយក្រាបអភិវន្ទសម្តែងនូវអំណរសាទរ ប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ថ្វាយ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ។



អស់រយៈពេល ២១ព្រះវស្សា កន្លងមកនេះ ក្នុងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រជារាស្ត្រខ្មែរ និងព្រះរាជាណាចក្រកម្ពុជា បានរួមរស់ក្នុងសុខសន្តិភាពពេញបរិបូរណ៍ និងសង្គម ជាតិទទួលបានវឌ្ឍនភាពគួរជាទី មោទនៈលើគ្រប់វិស័យ ដែលបានធ្វើឱ្យកិត្យានុភាពជាតិខ្មែរកាន់តែត្រូវបានលើក កម្ពស់ខ្លាំងក្លាថែមទៀតលើឆាកអន្តរជាតិ ។ ទូលព្រះបង្គំសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុតចំពោះព្រះមហាករុណាទិគុណរបស់ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែងយកអស ព្រះកាយពល និងព្រះបញ្ញាញាណ បំពេញព្រះរាជបេសកកម្មក្នុងបុព្វហេតុជាតិ ធ្វើឱ្យប្រជារាស្ត្រគ្រប់ទិសទីគោរព កោតស្ញប់ស្ញែងចំពោះព្រះរាជតួនាទីដ៏ពិសិដ្ឋរបស់ព្រះអង្គជា ព្រះប្រមុខរដ្ឋ ប្រកបដោយ ទសពិធរាជធម៌ និង ជាព្រះនិមិត្តរូបនៃឯកភាព និងនិរន្តរភាពជាតិ ។



ក្នុងទិវាប្រកបដោយសិរីមង្គលដ៏វិសេសវិសាលនេះ ទូលព្រះបង្គំសូមលើកហត្ថប្រណម្យបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំសព្ទ សាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះកាយពលមាំមួន និងព្រះបញ្ញាញាណភ្លឺថ្លា ព្រមទាំងបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏សុខដុមសម្រាប់ប្រជារាស្ត្រខ្មែរ តរៀងទៅ ។


សូម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ព្រះមេត្តាទទួលនូវគារវភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំ ។ សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស ៕


ថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩

      ក្រុងព្រះសីហនុ, ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ 

                  អង្គភាពសារព័ត៏មាន

         គេហទំព័រ វណ្ណសំរេច រស្មីបាភ្នំ




Post a Comment (0)
Previous Post Next Post