អាវុធហត្ថខេត្តព្រះសីហនុមានវិធានការចំពោះសិស្សសាលាវាយគ្នាក្នុងថ្នាក់រៀននៅអនុវិទ្យាល័យសម្ដេចឪហើយពេលនេះ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អាវុធហត្ថខេត្តព្រះសីហនុមានវិធានការចំពោះសិស្សសាលាវាយគ្នាក្នុងថ្នាក់រៀននៅអនុវិទ្យាល័យសម្ដេចឪហើយពេលនេះ។

 



ព្រះសីហនុ៖យោងតាមផេកផ្លូវការ របស់បញ្ជាការដ្ឋានកងរាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា នៅវេលាម៉ោង១៥និង២០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលព័ត៌មានថា មានករណីហិង្សាមួយ បង្កឡើងដោយសិស្សរៀនសាលាដូចគ្នា នៅ
សាលាអនុវិទ្យាល័យសម្ដេចឪ ក្រុងព្រះសីហនុ។

អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន០៣នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក អ៊ុក ចំរើន នាយរងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងសាលារៀនអនុវិទ្យាល័យសម្ដេចឪ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងជួបសហការជាមួយលោកស្រីនាយិការង ឈ្មោះ បៀវ ប៊ុនណាត និងធ្វើការទំនាក់ទំនងជាមួយអាណាព្យាបាលជនបង្ក ឈ្មោះ ពេជ្រ ច័ន្ទមករា ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស រៀនថ្នាក់ទី៨ "ឃ" នៃសាលាអនុវិទ្យាល័យសម្តេចឪ មានទីលំនៅក្រុមទី១៣ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ អៀង ពៅ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ថ្នាក់ទី៧ "គ" នៃសាលាអនុវិទ្យាល័យសម្តេចឪ មានទីលំនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរងរបួសប្រះលលាក្បាលខាងមុខ ហើយសាច់ញាតិក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ។

បច្ចុប្បន្នដោយមានការអនុញ្ញាតពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានឱ្យអនីតិជនឈ្មោះ ពេជ្រ ច័ន្ទមករា នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដព្រះសីហនុ ដើម្បីសាកសួរបន្ដនីតិវិធី ដោយមានការចូលរួមពីតំណាងមន្ទីរសង្គមកិច្ចខេត្តព្រះសីហនុផងដែរ។
Post a Comment (0)
Previous Post Next Post