រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានជ្រាប ថា៖ ក្នុងគោលបំណងដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំដូចខាងក្រោម៖
- ហាមឃាត់មិនឱ្យមានការអុជផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទនៅតាមលំនៅឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កាស៊ីណូ រោងចក្រ សហគ្រាស រមណីយដ្ឋាន និងទីតាំងឆ្នេរកម្សាន្តនានា នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
- ត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមាន គ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ចំពោះការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បី ធ្វើការដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ។
- ការធ្វើចរាចរនៅលើដងផ្លូវត្រូវមានការប្រុងប្រយ័ត្ន ហាមដាច់ខាត់នៅពេលសេពគ្រឿងស្រវឹងមិនត្រូវ បើកបរលើដងផ្លូវនោះទេ និងត្រូវគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនជាប់ជានិច្ច។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ជ្រាប និង ចូលរួមអនុវត្តតាមខ្លឹមសារខាងលើឱ្យទទួលបានលទ្ធផលល្អប្រសើរ។
ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកង រាជអាវុធហត្ថខេត្ត អភិបាល នៃគណៈអភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវផ្សព្វផ្សាយឱ្យ បានទូលំទូលាយ និងចាត់តាំងអនុវត្តតាមខ្លឹមសារខាងលើដោយស្មារតីទទួលខុសត្រូវខ្ពស់។

