សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចោទប្រកាន់ជនសង្ស័យជាក្មេងទំនើងចំនួន ០៩ នាក់ ពាក់ព័ន្ធករណី គំរាមកំហែងថានឹងសម្លាប់ និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការរអនុញ្ញាត
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចោទប្រកាន់ជនសង្ស័យជាក្មេងទំនើងចំនួន ០៩ នាក់ ពាក់ព័ន្ធករណី គំរាមកំហែងថានឹងសម្លាប់ និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការរអនុញ្ញាត

 


អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងមួយក្រុម ប្រដាប់ដោយ ដាវសាំម៉ូរ៉ៃ ០១ដើម បានធ្វើសកម្មភាពចូលដេញកាប់ទៅលើជនរងគ្រោះ ដែលកំពុងឈរជជែកគ្នាលេងនៅ ចំណុចភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ សមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងចំនួន០៧នាក រួមមាន ១-ឈ្មោះ ឡុក ណារិន ភេទប្រុស អាយុ២២ឆ្នាំ, ២-ឈ្មោះ សុខ ឡុងទីណូ ហៅ វីត ភេទប្រុស អាយុ១៥ឆ្នាំ, ៣-ឈ្មោះ ង៉ែត យី ភេទប្រុស អាយុ១៨ឆ្នាំ, ៤-ឈ្មោះ ង៉ែត រក្សា ភេទប្រុស អាយុ១៧ឆ្នាំ, ៥-ឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ, ៦-ឈ្មោះ ពិន រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ, ៧-ឈ្មោះ មៃ ចាន់ដារ៉ាវ៉ៃ ភេទប្រុស អាយុ១៧ឆ្នាំ ចំណែកឯជនសង្ស័យ០២នាក់ទៀត ១-ឈ្មោះ ស៊ឹម និត ភេទប្រុស អាយុ២២ឆ្នាំ និង២-ឈ្មោះ ឡុក ណារាំ ភេទប្រុស អាយុ១៩ឆ្នាំ បានរត់គេចខ្លួនបាត់។

បន្ទាប់ពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងនេះ តំណាងអយ្យការ អមសាលាដំបូងខេត្តតាកែវ សម្រេចចោទប្រកាន់ពីបទ៖ គំរាមកំហែងថានឹងសម្លាប់ និងកាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចនៅចំណុចខាងលើ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ២៣៣ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ។

ថ្ងៃសោរ៍ ១២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ខេត្តតាកែវ, ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ

Post a Comment (0)
Previous Post Next Post