យុវជនមួយក្រុមមានគ្នាចំនួន 5 នាក់ជិះម៉ូតូចំនួន 3 គ្រឿង ត្រូវបានជនសង្ស័យមួយក្រុមធំជិះម៉ូតូចំនួនជាង10 គ្រឿង កាប់ប្លន់ បម្រុងយកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យយុវជន ម្នាក់ក្នុងចំណោម 5 នាក់ស្លាប់បាត់បង់ជីវិត។
ខេត្តកណ្ដាល, នៅវេលាម៉ោង 3:30 នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី 2 ខែវិច្ឆិកាឆ្នាំ 2025 មានករណីឃាតកម្មមួយបានកើតឡើងតាមបណ្ដោយផ្លូវជាតិលេខ 3 ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ 30 និង 31 ក្នុងទឹកដីភូមិព្រៃទទឹងឃុំត្រពាំងវែងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។
នៅក្នុងហេតុការណ៍កាប់ប្លន់នេះ បណ្ដាលឱ្យយុវជនជានិស្សិតឆ្នាំទី 2ម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ និងយុវជន 4 នាក់ទៀតរបួសធ្ងន់ស្រាល ១យុវជនដែលស្លាប់
មានឈ្មោះរ៉ាន់ ពិសិដ្ឋអាយុ 21 ឆ្នាំជានិស្សិតឆ្នាំទី 2មានស្រុកកំណើតនៅក្នុងភូមិកទួលរកាឃុំជើងទងស្រុកត្រាំកក់ខេត្តតាកែវ(នៅលីវ)២យុវជនដែលរបួសធ្ងន់ ឈ្មោះឌឹបប្រុសពេជ្រ (មិនស្គាល់ស្រុកកំណើត)៣យុវជនរបួសស្រាលមានចំនួន 3 នាក់ មួយឈ្មោះគីធារ៉ា ពីរ ឈ្មោះអ៊ឹនសុជាតិ បីឈ្មោះសំណាង ។ចំណែកម៉ូតូចំនួន 3 គ្រឿងរបស់ជនរងគ្រោះ ធ្វើដំណើរពីតាកែវមកភ្នំពេញ ម៉ាកទ្រីមសង025ពណ៌ខ្មៅមួយគ្រឿង ទ្រីមសង់022 ពណ៌ខ្មៅចំនួនមួយគ្រឿង និងស៊ុយស៊ូគីនិច ពណ៌ក្រហមលីសចំនួនមួយគ្រឿង
ក្រោយពីសមត្ថកិច្ចធ្វើកុសលវិច្ច័យទៅលើសាកសព យុវជនដែលបានស្លាប់ឈ្មោះរ៉ាន់ពិសិដ្ឋ ឃើញថាមានស្នាមរបួសត្រង់ក្បាលកាប់ពីក្រោយចំនួន 1 កាំបិតទើបបណ្ដាលឲ្យយុវជនរងគ្រោះបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។
ចំណែកក្រុមជនដៃដល់ដែលបង្កហេតុបណ្ដាលឲ្យយុវជននិស្សិតឆ្នាំទី 2 ម្នាក់ស្លាប់ សមត្ថកិច្ចកំពុងស្រាវជ្រាវវែកមុខសញ្ញាចាប់ក្រុមទាំងនោះមកផ្ដន្ទាទោសទៅតាមច្បាប់។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើកុសលវិជ័យលើសាកសពរួចសម្រាប់កិច្ចជំនាញបានប្រគល់សាកសពជូនជនគ្រួសារធ្វើបុណ្យតាមប្រពៃណី។


























