ប្រជាពលរដ្ឋប្រទះឃើញវ៉ាលីដាក់សាកសពនៅភូមិទួលស្លែងឃុំលើកដែកស្រុកកោះធំខេត្តកណ្ដាល
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ប្រជាពលរដ្ឋប្រទះឃើញវ៉ាលីដាក់សាកសពនៅភូមិទួលស្លែងឃុំលើកដែកស្រុកកោះធំខេត្តកណ្ដាល

 ខេត្តកណ្តាល ៖ មកដឹងលម្អិតជុំវិញករណីឃាតកម្មសម្លាប់មនុស្សប្រុសញាត់ក្នុងវ៉ាលីរួចយកមកចោលក្នុងគុម្ពព្រៃមួយកន្លែងចិញ្ចើមផ្លូវជាតិលេខ២៣ ស្ថិតនៅក្នុងភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង០២ និង៣០នាទីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ករណីនេះ សមត្ថកិច្ចស្រុកកោះធំបានបង្ហើបឱ្យសាព័ត៌មាន សពមនុស្សនៅក្នុងវ៉ាលីស គឺជាមនុស្សប្រុស អាយុប្រហែល៣៥ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ វត្ថុតាងមានចាប់យករួមមាន ៖ វ៉ាលីសពណ៌ទឹកប្រាក់០១, ខ្សែសាកទូរសព្ទចំនួន០៥ខ្សែ, ខ្សែភ្លើងឌុយបី០១ខ្សែ ពណ៌.ស, ខ្សែ Wi-Fi ចំនួន០២ និងដែកកេះចំនួន០២ ។
ក្នុងនោះ បើយោងតាមការបំភ្លឺរបស់ឈ្មោះ អូន អុន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល និងលោកឈ្មោះ មុត មឿន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិចំការដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល បានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា ៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៦ និង០០នាទីព្រឹក ឈ្មោះ អូន អុន បានរៀបរាប់ថា ខ្លួនកំពុងតែឃ្វាលគោ នៅដីស្រែមួយកន្លែង ស្រាប់តែក្រឡេកឃើញមួយភ្លែតក៏ឃើញមានវ៉ាលីសមួយ ពណ៌ទឹកប្រាក់ ដែលនៅប្រឡោះដើមជ្រេ០២ដើមដួលលើដី ដោយមានក្លិនស្លុយ ដោយសង្ស័យថា មានមនុស្សស្លាប់នៅខាងក្នុង ។
ភ្លាមនោះ រូបគាត់បានប្រញាប់ប្រញាល់រាយការណ៍ជូនមកលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំលើកដែក ហើយលោកក៏បន្តរាយការណ៍បន្តជូនលោកអធិការស្រុកកោះធំ និងបានបញ្ជាឱ្យកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ បានចុះទៅដល់ទីកន្លែងកើតហេតុ ស្ថិតនៅចិញ្ចើមផ្លូវជាតិលេខ២៣ ស្ថិតនៅក្នុងភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។
ក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចចម្រុះបានបង្កើតគណៈកម្មការ ធ្វើការហ៊ុមព័ទ្ធខ្សែ ទាញវ៉ាលីសដែលមានសាកសពនោះ យកមកធ្វើការពិនិត្យទើបដឹងថា សពខាងក្នុងវ៉ាលីសនេះជាសពមនុស្សប្រុស មានស្ថានភាពរលួយអស់សាច់ សពមានពាក់អាវយឺតដៃខ្លី ពណ៌ស និងអាវក្រៅប្រភេទអាវមានមួកពណ៌ប្រផេះ ស្លៀកខោជើងវែង ពណ៌ប្រផេះ ហោប៉ៅ០២សក់រង្គោះសក់អស់ ស្លៀកលីអូ ពណ៌ទឹកប៊ិច មានកម្ពស់១.៦៥ស.ម ដៃជើងទាំង៤ គ្មានអ្វីគួរគត់សម្គាល់ឡើយ។
ដូច្នេះ សមត្ថកិច្ចសន្និដ្ឋានថា ករណីនេះ ជាករណីឃាតកម្ម សម្លាប់រួចញាត់សាកសពចូលក្នុងវ៉ា
លីស រួចយកមកបោះចោលនៅទីនេះ និងកំពុងស្រាវជ្រាវកំណត់សាវតាជនរងគ្រោះ និងកំណត់អត្តសញ្ញាណឃាតករតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕



Post a Comment (0)
Previous Post Next Post