នារីជាកម្មករកម្មការនីម្នាក់បានស្លាប់បាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍ក្រោយពីនារីម្នាក់នោះជិះម៉ូតូទៅធ្វើការក្នុងរោងចក្រ
•នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ៧និង ១០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៣៥-៣៦ ត្រង់ចំណុចភូមិត្រពាំងរកា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ិនដាយ ពណ៌ស-ក្រហម ពាក់ផ្លាកលេខស្វាយរៀង 3B-3556 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនក្រោយពេលកើតហេតុ) បើកបរពីកើតទៅលិច មកដល់ចំណុចខាងលើ បានប៉ះម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1LO-1420 អ្នកបើកបរឈ្មោះ រស់ សុជាតិ ភេទស្រី អាយុ២៥ឆ្នាំនៅភូមិអង្គ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរស្របទិសគ្នារួចបត់ឆ្លងផ្លូវពីជើងទៅត្បូង បណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារៈដូចខាងក្រោម:
-ស្លាប់មនុស្ស១នាក់ស្រី (រស់ សុជាតិ) នៅកន្លែងកើតហេតុ សពប្រគល់ជូនក្រុមគ្រួសារ
-ខូចរថយន្ត១គ្រឿងស្រាល
-ខូចខាតម៉ូតូ១គ្រឿងស្រាល
-វត្ថុតាងទាំង ២គ្រឿងរក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលត្រពាំងគង។
ក្រោយពីសមត្ថកិច្ចពិនិត្យនិងវាស់វែងនៅកន្លែងកើតហេតុរួចរាល់ សមត្ថកិច្ចជំនាញក៏បានប្រគល់សាកសពជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ចស្រុកសំរោងទងកំពង់ស្រាវជ្រាវ វែកមុខរកតៃកុងរថយន្ត មកបន្តនីតិវិធីទៅតាមច្បាប់









