បន្ទាប់ពីមានការបង្ហោះព័ត៌មាននៅលើបណ្តាញសង្គមហ្វេសបុករបស់គណនី ឈ្មោះ Vong Rachana កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ពាក់ព័ន្ធនិងក្បាលដីលេខ ០៧០៧១៩០២-០៦៧២ កាន់កាប់ដោយឈ្មោះ ឈឹម ថារិត ជាម្ចាស់ដី តែបែរជាមានអ្នកផ្សេងមកសាងសង់សំណង់ទៅវិញ ស្ថិតនៅភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

បន្ទាប់ពីមានការបង្ហោះព័ត៌មាននៅលើបណ្តាញសង្គមហ្វេសបុករបស់គណនី ឈ្មោះ Vong Rachana កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ពាក់ព័ន្ធនិងក្បាលដីលេខ ០៧០៧១៩០២-០៦៧២ កាន់កាប់ដោយឈ្មោះ ឈឹម ថារិត ជាម្ចាស់ដី តែបែរជាមានអ្នកផ្សេងមកសាងសង់សំណង់ទៅវិញ ស្ថិតនៅភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ។




ដោយមានការចង្អុរបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់បំផុតពី ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល ន គណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលស្រុកទឹកឈូបានចាត់តាំងក្រុមការងារ ដឹកដោយ លោកអភិបាលរងស្រុក ចុះពិនិត្យផ្ទៀងផ្ទាត់និយាមការជាក់ស្ដែងឃើញថា ៖ ទីតាំងនេះមានវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ រៀងៗខ្លួនតែម្ចាស់សំណង់បានសាងសង់ចូលទៅលើក្បាលដីលេខ ០៦៧២ របស់ឈ្មោះ ឈឹម ថារិត ពិតប្រាកដមែនដោយសារជាដីឡូតិ៍មិនមានព្រំច្បាស់លាស់ ។ ករណីនេះរដ្ឋបាលស្រុកបានធ្វើការសម្របសម្រួល តែមិនទាន់ទទួលបានសះជានៅឡើយនោះទេ ។

នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ម៉ៅ ធានិន អភិបាលនៃ គណៈអភិបាលខេត្តកំពត ឯកឧត្តមបានមានប្រសាសន៍ថា ក្នុងនាមយើងជាអាជ្ញាធរ ក្នុងនាមយើងជាអ្នកអនុវត្តច្បាប់ មិនមានការធ្វើប្រហែសនោះទេគ្រប់ការងារទាំអស់ តែសម្ខាន់បំផុតគឺត្រូវយកសុខទុក្ខប្រជាពលរដ្ឋជាធំនៅក្នុងបេះដូងក្នុងការអនុវត្តច្បាប់ពីព្រោះច្បាប់បង្កើតឡើងធ្វើឲ្យមនុស្សរស់ មិនមែនធ្វើបាបមនុស្សទេ ច្បាប់តឹងរឹង មុតស្រួច ប៉ុន្តែក៏មានចរឹកទន់ភ្លន់ទៅតាមភាពជាក់ស្ដែងនិងតម្រូវការចាំបាច់ជាមូយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាក់ស្ដែងផងដែរ។
០៨/០២/២០២៦






Post a Comment (0)
Previous Post Next Post