ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែតុលា ឆ្នាំ២០២៥ របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃ ប.ស.ស....
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែតុលា ឆ្នាំ២០២៥ របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃ ប.ស.ស....


ភ្នំពេញ៖
នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យលទ្ធផលការងារសម្រេចបានប្រចាំខែកញ្ញា និងទិសដៅអនុវត្តការងារបន្តខែតុលា ឆ្នាំ២០២៥ និងដោះស្រាយបញ្ហាប្រឈម របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃ ប.ស.ស. ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃនាយកដ្ឋានបញ្ជិកា និងភាគទាន សរុបប្រមាណ២០នាក់ នៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានបញ្ជិកា និងភាគទាន ត្រូវបន្ដយកចិត្តទុកដាក់ និងត្រូវខិតខំពង្រឹងការងារបន្ថែមទៀតឱ្យកាន់តែហ្មត់ចត់ លើការចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន ការកំណត់អត្តសញ្ញាណបងប្អូនកម្មករនិយោជិត ឬបុគ្គលស្វ័យនិយោជន៍ ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។

ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានសង្កត់ធ្ងន់ចំពោះការប្រមូល និងការត្រួតពិនិត្យលើភាគទាន ដែលសហគ្រាស គ្រឹះស្ថានបង់ជាប្រចាំខែនៅទូទាំងប្រទេស ត្រូវពិនិត្យឱ្យបានច្បាស់លាស់ និងត្រូវមានយន្ដការរំលឹកជាប្រចាំចំពោះសហគ្រាស គ្រឹះស្ថានណាដែលភ្លេច ឬយឺតយ៉ាវក្នុងការបង់ មុននឹងឈានដល់ការអនុវត្តនីតិវិធីបន្ទាប់ ដើម្បីធានានូវភាពត្រឹមត្រូវ ច្បាស់លាស់ និងបត់បែន រក្សានូវអត្ថប្រយោជន៍ផ្សេងៗរបស់បងប្អូនកម្មករនិយោជិត។

ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានបញ្ជិកា និងភាគទាន ដែលកន្លងមកបានអនុវត្តការងារទៅដោយរលូន និងសូមរក្សាជំហរនេះ ដើម្បីបន្ដចូលរួមសកម្មភាពការងារជាមួយអង្គភាពឱ្យកាន់តែរីកចម្រើនទទួលបានលទ្ធផលល្អគួរជាទីមោទនៈបន្ថែមទៀត ៕















Post a Comment (0)
Previous Post Next Post