ការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្រ្កាប ករណី សកម្មភាពលួ.ច មានស្ថានទម្ងន់ទោ.សដោយ (ធា.ក់.កា.ប់.នឹង.វា.យ.ប្ល.ន់) បណ្តាលអោយជ.ន.រ.ង.គ្រោះ .រ.ង.បួ.ស.ធ្ង.ន់ (ធ្លា.យ.ពោះ)។
ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ខែ តុលា ឆ្នាំ២០២៥ក្រោមការបញ្ជារពីរ លោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌ រាជធានីភ្នំពេញ លោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ
លោកវរៈសេនីយ៍ឯក ម៉ម សាវន បានដឹកនាំកំលាំងចុះបង្ក្រាបដោយផ្ទាល់ នឹងបានឃាត់ខ្លួន ជនសង្ស័យចំនួន ៦នាក់ និងម៉ូតូ៤គ្រឿង ដាវ(ធ្វេីសកម្មភាពកា.ប់.ជ.ន.រ.ង.គ្រោះ) ២ដេីម។
-ការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្រ្កាប :
-ករណីទី១: លួ.ចមានស្ងានទម្ងន់ទោស បណ្តាលអោយជនរងគ្រោះម្នាក់.រ.ង.រ.បួ.ស.ធ្ង.ន់ (ធ្លា.យ.ពោះ) កា.ប់.ប្ល.ន់ (យកម៉ូតូ) នៅចំណុច ផ្លូវមហាវិថីឈ្នះឈ្នះ ក្រុមទី១៤ ភូមិបាក់ខែងលេីសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ០៤:៣០នាទី ថ្ងៃទី១៧ ខែតុលាឆ្នាំ ២០២៥។
-ករណីទី២: លួចមានស្ងានទម្ងន់ទោ.ស បណ្តាលអោយជនរងគ្រោះជាបុរស រ.ង.រ.បួ.ស ធ្ង.ន់ (យកម៉ូតូ) ផ្លូវ ៣០ម៉ែត្រ ភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ២ម៉១០នាទី ថ្ងៃទី១៣ខែតុលា ឆ្នាំ ២០២៥។
ជនសង្ស័យ
-ឃាត់ជនសង្ស័យ សរុប ៦នាក់
១-ឈ្មោះ ធី សុខថា ហៅ ញ៉ាញ ភេទប្រុស អាយុ២០ឆ្នាំ
២-ឈ្មោះ ភឿន វុធឌី ហៅឌី ភេទប្រុស អាយុ២៥ឆ្នាំ
៣-ឈ្មោះ សរ ដេវីត ហៅ វិត ភេទប្រុស អាយុ២០ឆ្នាំ
៤-ឈ្មោះ អុច សូលីម៉ាទូសុីង ហៅ សុីង ភេទប្រុស អាយុ២០ឆ្នាំ
៥-ឈ្មោះ ស្រី គិមសុីរ ហៅ ត្រេន ភេទប្រុស អាយុ១៦ឆ្នាំ
៦-ឈ្មោះ ណឿន វាសនា ហៅ ស្នា ភេទប្រុស អាយុ២០ឆ្នាំ
-ការិយាល័យ ជំនាញកំពុងស្រាវជ្រាវបន្តយកបក្សពួកសេះសល់បន្តទៀត។
# បញ្ចាក់ មុខសញ្ញាសេះសល់ និងរត់គេចខ្លួន ដែលសកម្ម ក្នុង សកម្មភាពលួ.ច មានស្ថានទំម្ងន់ទោស (ធា.ក់.កា.ប់.និង.វា.យ.ប្ល.ន់) សមត្ថកិច្ចនិងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ។
#បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕



