#កពង់ស្ពឺ៖ ដោយអនុវត្ដតាមបទបញ្ជានិងការចង្អុលការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដឹកនាំដោយលោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុក បានស្រាវជ្រាវនិងឈានទៅធ្វេីការឃាត់ខ្លួនក្រុមជនសង្ស័យជាអ្នកបង្កហេតុ ក្នុងករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នៅចំណុចផ្លូវ១៤៥ស្ថិតក្នុងភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
អំពីអង្គហេតុមុនកេីតហេតុ ៖មានក្រុមក្មេងទំនើង១ក្រុមមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពកាកម៉ូតូជនរងគ្រោះហុងដាឆ្នាំ២០២៥ ពណ៌ខ្មៅ បំពាក់លេខកំពង់ស្ពឺ 1AA 0602 រួចយកកាំបិតផ្គាក់ និងដែកទីបវាយកំទេចម៉ូតូបណ្តាលអោយខូចខាតធ្ងន់ធ្ងរ ជនរងគ្រោះបានរត់គេចខ្លួនផុត ។
-ភ្លាមៗមានប្រជាពលរដ្ឋរាយការណ៍មកប៉ុស្តិ៍ទួលអំពិល បានចុះដល់កន្លែងកើតហេតុនិងបានកិច្ចសហការស្រាវជ្រាវកំណត់អត្តសញ្ញាណក្រុមក្មេងទំនើងឈានដល់ធ្វើការឃាត់ខ្លួនបាន២នាក់ដកហូតបានវត្ថុតាងរួមមាន៖ កាំបិតផ្គាក់១ដើម ដំបងទីបដែក២ដើម និងម៉ូតូ១គ្រឿងរបស់ជនរងគ្រោះ១/ឈ្មោះ ឡុង វិសាល ភេទប្រុស អាយុ១៦ឆ្នាំ ២./ឈ្មោះ ដុល គីមណៃ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ។
👉តាមចម្លើយសារភាពរបស់ក្មេងទំនើងទាំង២នាក់ថាខ្លួន មកពីរជនជាភាគីម្ចាស់ម៉ូតូជិះវ៉ាក្រុមខ្លួនចុះឡេីងៗ ទេីបកេីតជាអំពេីហឹង្សា ករណីនេះមកពីភាគីម្ខាងទៀតជាអ្នក🔥 ប៉ុន្ដែអំពេីប្រេីហឹង្សាដោយមានប្រេីប្រាស់អាវុធជាអំពេីខុសនឹងផ្លូវច្បាប់ព្រហ្មទណ្ឌ ។
ជាក់ស្ដែងជនសង្ស័យទាំង២និងវត្ថុតាងបានញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបសេដ្ឋដេីម្បីចំណាត់ការនីតិវិធីបន្ដ៕







