- ម៉ោង ១:៣០នាទីរំលងអាធ្រាត្រ យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកនៅភូមិសាស្រ្តបឹង ត្រកួន។
- ម៉ោង ៦:៥៥នាទី យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។
- ម៉ោង ៧:០០នាទី យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។
- ម៉ោង ៧:១០នាទី យោធាថៃបានចាប់ផ្តើមប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី។
- ម៉ោង ៧:១៤នាទី យោធាថៃបានចាប់ផ្តើមបាញ់ប្រហារដោយកាំភ្លើងធំបាញ់ចូលភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
- ម៉ោង ៧:៤៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់លើភូមិសាស្ត្រច្រកជ័យ ជំនះ។
- ម៉ោង ៩:០២នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកហោះចូលមកភូមិសាស្ត្រព្រៃចាន់។
- ម៉ោង ៩:៥២នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យ។
- ម៉ោង ១០:១០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។
- ម៉ោង ១១:២៨នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ នៅភូមិសាស្ត្រភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
- ម៉ោង ១១:៣២នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះលើភូមិសាស្ត្រឃុំអូរបីជាន់ និងភូមិសាស្ត្របឹងត្រកួន។
- ម៉ោង ១២:០៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍នៅខាង ក្រោយភូមិសាស្ត្រភូមិជោគជ័យ។
- ម៉ោង ១២:៥៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនតាមបណ្តោយព្រំដែនភូមិសង្គមថ្មី និងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
- ម៉ោង ១៥:១០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
- ម៉ោង ១៥:១៤នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះថៃបានព្យាយាមរុលចូល ខាងមុខភូមិសាស្ត្រភូមិជោគជ័យ។
- ម៉ោង ១៥:១៩នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តតំបន់អភិវឌ្ឍន៍ភ្នំឆត្រ ចំនួន ២គ្រាប់ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
- ម៉ោង ១៥:៤១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះរំលោភចូលដែន អធិបតេយ្យកម្ពុជា។



