ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការចង្អុលបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរងទទួលផែនគ្រឿងញៀន នឹងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោកវិរៈសេនីយ៍ឯក ឃុត សុផល អធិការដ្ឋាននគរបាលស្រុកសំរោងទង
នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងអំពិល ស្រុកសំរោងទង បានឃាត់ខ្លួនមុខសញ្ញារក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០២ ករណី៖
#ករណីទី១÷
.ឃាត់នៅចំណុចភូមិត្រពាំងក្រសាំង ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
១.ឈ្មោះ អ៊ុម ណាន ភេទ ប្រុស អាយុ ៣២ ឆ្នាំ ភូមិមន ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
•ឈ្មោះ អ៊ុម ណាន មានដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនលេខ ៧៨៩ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់លោក ខាន់ សុខា ចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តកំពង់ស្ពឺ ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
២.ឈ្មោះ ផៃ សាវុន ភេទ ប្រុស អាយុ ២០ ឆ្នាំ នៅភូមិព្រៃកំប៉ុក ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
#ដកហូតវត្ថុតាង៖
•គ្រឿងញៀន ១ កញ្ចប់តូច,ទូរស័ព្ទ ២ គ្រឿង
•លុះដល់ថ្ងៃទី ២២/១២/២០២៥ តាមចម្លើយសារភាពឈ្មោះ អ៊ុម ណាន កម្លាំងជំនាញស្រុកបានបន្តឃាត់ខ្លួនឈ្មោះ កេត មនោ (ញ៉ាញ់) ភេទ ប្រុស អាយុ ៣១ ឆ្នាំ នៅភូមិព្រៃកំប៉ុក ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ឃាត់នៅភូមិព្រៃកំប៉ុក ឃុំធម្មតាអរ ។ ដកហូតៈ គ្រឿងញៀនចំនួន ៦ កញ្ចប់តូច,ទូរស័ព្ទដៃ ១ គ្រឿង
+ឃាត់មុខសញ្ញា ០៣ នាក់ ប្រុស÷
•ដកហូតៈ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៧ កញ្ចប់តូច,ទូរស័ព្ទដៃ ៣ គ្រឿង
#ករណីទី២÷
•កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងអំពិល បានឃាត់ខ្លួនមុខសញ្ញារក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១នាក់៖
.ឈ្មោះ ប៉ុន ពេជ្រ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ភូមិថ្លុកស ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ឃាត់នៅចំណុចភូមិអង្វែរ ឃុំក្រាំងអំពិល
#ដកហូតវត្ថុតាង៖
•គ្រឿងញៀន ១ កញ្ចប់មធ្យម,ទូរស័ព្ទ ១ គ្រឿង និងម៉ូតូ ១ គ្រឿង
+សរុបឃាត់មុខសញ្ញាចំនួន ០៤ នាក់ ប្រុស
•ដកហូតវត្ថុតាងៈ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៨ កញ្ចប់ (មធ្យម១,តូច៧),ម៉ូតូ ១ គ្រឿង និងទូរស័ព្ទដៃចំនួន ៤ គ្រឿង
- ករណីទាំងពីរខាងលើ ជំនាញចាត់ការតាមនីតិវិធីនៃច្បាប់។




