ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
លិខិតសូមទោសជាសាធារណៈ
នាងខ្ញុំជាម្ចាស់ឱសថស្ថាន ប៊ីយ៉ូយែរ សូមគោរពជូនសាធារណជនជាទីគោរពទាំងអស់។ នាងខ្ញុំសូមខន្តីអភ័យទោសជាសាធារណៈ ចំពោះព្រឹត្តិការណ៍ដែលបានកើតឡើង ដែលមានការ បង្ហោះវីដេអូ/ពត៌មានទាក់ទងនឹងការផ្តល់សេវាកម្មនៅឱសថស្ថានរបស់យើងខ្ញុំ ចំពោះអតិថិជន ម្នាក់ (ពូ) ដែលបានមកស្វែងរកថ្នាំព្យាបាលរោគសញ្ញារមាស់ និងអង្អែលើក្បាល។
នាងខ្ញុំទទួលស្គាល់ថា ព្រឹត្តិការណ៍នោះបានបង្កឱ្យមានការអន់ចិត្ត ការរំខានអារម្មណ៍ ការមិនសប្បាយចិត្តពីសាធារណជន ជាពិសេសចំពោះពូ និងគ្រួសារ និងប៉ះពាល់ដល់ កិត្តិយស ក្រសួងសុខាភិបាល គណៈឱសថការីកម្ពុជា និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់។
នាងខ្ញុំសូមទោសពីចិត្តពិត ចំពោះការប្រតិបត្តិ និងការប្រាស្រ័យទាក់ទងដែលមិនសមរម្យ នោះ។ នាងខ្ញុំស្តាប់យោបល់ពីសាធារណៈជន និងយល់ឃើញច្បាស់ថា ការផ្តល់សេវាកម្ម សុខាភិបាលគួរតែគោរពលើសីលធម៌វិជ្ជាជីវៈ (ក្រមសីលធម៌ឱសថការី) ក្តីមេត្តាករុណា និងការ អនុគ្រោះដល់អ្នកប្រើសេវា ដោយគ្មានការរើសអើងណាមួយឡើយ។
ដើម្បីជាការកែលម្អលើកក្រោយ នាងខ្ញុំបានធ្វើ និងកំពុងធ្វើការពង្រឹងគុណវុឌ្ឍវិជ្ជាជីវៈ និង ការត្រួតពិនិត្យគុណភាពសេវាកម្មជាប្រចាំ។ នាងខ្ញុំសូមអរគុណចំពោះសាធារណៈជនដែលបាន ផ្តល់យោបល់ និងការព្រួយបារម្ភ ព្រមទាំងសូមមេត្តាទទួលយកការសូមទោសជាផ្លូវការរបស់ នាងខ្ញុំ ដោយសង្ឃឹមថានឹងទទួលបានការអភ័យទោស និងផ្តល់ឱកាសក្នុងការកែលម្អជាថ្មី។
សូមអរគុណ។
ថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ ព.ស.២៥៦៩
ធ្វើនៅភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥
ឈ្មោះ : គឹម សុជាតា
ម្ចាស់ឱសថស្ថាន ប៊ីយូយែរ




