ស្ត្រីជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញរុំដដោយបង់ស្កុតលើមុខ ដងខ្លួន និងជើង ជាប់នៅក្នុងរថយន្ត Mercedes-Benz ដែលបង្ខាំងនៅបាំងខាងក្រោយ ដែលសមត្ថកិច្ចសៀម សួរនាំ ទើបដឹងថា នាងត្រូវបានគេល្បួងទៅទីនោះ ហើយប្លន់យកទ្រព្យសម្បត្តិ។
ប៉ូលីសបាន ទទួលដំណឹងហើយចុះទៅកន្លែងកើតហេតុក្នុងផ្ទះជួល Zensiri ក្នុងសង្កាត់ Nong Prue ប៉ាតាយ៉ា ប្រទេសបាបសៀម ប្រហែលម៉ោង ១ ព្រឹកថ្ងៃចន្ទនេះ នៅទីនោះ គេបានរកឃើញរថយន្ត Mercedes-Benz រងការខូចខាត ដែលទុកចោល ហើយស្ត្រីជនរងគ្រោះត្រូវគេរុំស្កុតជិតភ្នែក ខ្លួននិងជើង ឈ្មោះ Yang Wang ហើយដេកបាំងក្រោយ។
ស្ត្រីវ័យ ៣៥ ឆ្នាំរូបនេះបានប្រាប់ប៉ូលីសថា គាត់បានស្គាល់បុរសជនជាតិចិនម្នាក់ឈ្មោះ Gong Gaopeng អាយុ ៣០ ឆ្នាំ តាមរយៈប្រព័ន្ធ WeChat ហើយគាត់បានសន្យាថានឹងបង្ហាញផ្ទះសម្រាប់លក់ឱ្យនាង ។ បុរសចិនក៏បាន ចាប់នាងរុំស្កុត ហើយបានយកទូរស័ព្ទដៃរបស់នាង ហើយបង្ខំនាងឱ្យផ្តល់លេខសម្ងាត់ដល់គាត់។ នាងបាននិយាយថា បន្ទាប់មកបុរសនោះបានប្រើទូរស័ព្ទដើម្បីផ្ទេរប្រាក់ចំនួន ៦,៩៩៦ យន់ ( ៣១,៤៦៩ បាត) ពីគណនី WeChat របស់នាងទៅកាន់គណនីរបស់គាត់។
ពេលនោះ មានមនុស្សម្នាក់ទៀតដើរមកជិត ហើយប្រាប់គេថាមិនអាចចតរថយន្តនៅទីនោះបានទេ បុរសជនជាតិចិនម្នាក់នោះភ័យ ហើយព្យាយាមបើកគេចក្នុងល្បឿនលឿន ប៉ុន្តែបែរជាបុករបងផ្ទះទៅវិញ។ នាង Yang បានប្រាប់ប៉ូលីសថា បន្ទាប់មក បុរសនោះបានចុះពីលើរថយន្ត ហើយរត់គេចខ្លួនបាត់។ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតក្នុងករណីនេះ។





