ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត

 



នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ វេលា ម៉ោង ០៧:១៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថា មានករណីអគ្គីភ័យ (ភ្លើងឆេះផ្ទះ) ស្ថិតនៅចំណុចភូមិឈើទាលស្រុតក្រោម ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្រោយពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាល ខេត្តកំពង់ចាម បានដាក់បទបញ្ជាឲ្យ លោកអធិការ ដឹកនាំកម្លាំងអន្តរាគមន៍ស្នងការដ្ឋាន នគរបាលខេត្ត សហការកម្លាំងអន្តរាគមន៍ អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុ ដោយមានកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល និងប្រជាការពារជាជំនួយ ។


ប្រភពពីសមត្ថកិច្ច ឲ្យដឹងដែរថា ក្រោយពីកម្លាំងអន្តរាគមន៍ ស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលរំចេក និងប្រជាការពារជាជំនួយធ្វើការពន្លត់ ដោយប្រើប្រាស់ឡានពន្លត់អគ្គីភ័យ ០៥គ្រឿង និងប្រើទឹកអស់ចំនួន ១០ស៊ីទែន រួចមក អគ្គីភ័យខាងលើ ក៏បានរលត់ជាស្ថាពរ១០០% ទៅវិញ នៅវេលាម៉ោង ៨:១០នាទី ។


តាមការសន្និដ្ឋានបឋម ករណីអគ្គីភ័យ ខាងលើនេះ ដោយសារ ឆ្លងចរន្តអគ្គីសនី បណ្តាលឱ្យខូចខាតផ្ទះចំនួន ០២ខ្នង សង់អំពីឈើប្រក់ក្បឿង ៖ ម្ចាស់ផ្ទះទី១.ឈ្មោះ ប៉ាត់ ឆៃលាង ភេទស្រី អាយុ ៦០ឆ្នាំ ជាតិខ្មែរ មានផ្ទះទំហំ ៧មx១២ម លុយដុល្លារចំនួន ៧.០០០ដុល្លារ រួមជាមួយសម្ភារៈមួយចំនួន ។ និងម្ចាស់ផ្ទះទី២.ឈ្មោះយ៉េង នាង ភេទប្រុស អាយុ ៦៣ឆ្នាំ ជាតិខ្មែរ ផ្ទះទំហំ ៦មx១៦ម លុយដុល្លារចំនួន ៣០.០០០ដុល្លារ រួមនឹងសម្ភារ:មួយចំនួនទៀត ៕






Post a Comment (0)
Previous Post Next Post