ឯកឧត្តម ម៉ៅ ធានិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនិងពិធីប្រកាសបិទការផ្សព្វផ្សាយ នៅឯកសារវិនិច្ឆ័យដីធ្លីជូនប្រជាពលរដ្ឋចំនួន ២.៣៤៧ គ្រួសារ នៅស្រុកកំពង់ត្រាច ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម ម៉ៅ ធានិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនិងពិធីប្រកាសបិទការផ្សព្វផ្សាយ នៅឯកសារវិនិច្ឆ័យដីធ្លីជូនប្រជាពលរដ្ឋចំនួន ២.៣៤៧ គ្រួសារ នៅស្រុកកំពង់ត្រាច ។

 



ខេត្តកំពត-: ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាច។
   ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណវត្តឧទុម្ពរកំពង់ត្រាច ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ការិយាល័យជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។
   សូមបញ្ជាក់ផងដែរថាកម្មវិធីខាងលើនេះមានការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិចំនួន ០២ គឺភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង និងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ដែលមានក្បាលដីសរុបចំនួន ១៤៩ ក្បាលដី ស្មើនឹង ១៤២ គ្រួសារ។ ជាមួយគ្នានោះដែរ ក៏បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យសម្រាប់ភូមិចំនួន ០៣បន្ថែមទៀត រួមមាន ភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ភូមិអង្គរជ័យទី២ ឃុំដំណាក់កន្ទួតខាងត្បូង និងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ដែលមានក្បាលដីសរុបចំនួន ៣.៦៧៣ ក្បាលដី ស្មើនឹង ២.៣៤៧ គ្រួសារ៕
Post a Comment (0)
Previous Post Next Post