(ខេត្តកណ្ដាល)""សមត្ថកិច្ចស្រុកស្អាងបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី គំរាមកំហែងថានឹងសម្លាប់ .ធ្វើឲ្យខូចខាតដោយចេតនា.និង .ប្រើប្រាស់ដោយខុសច្បាប់នូវសារញៀន។-កើតហេតុៈ ថ្ងៃទី ១៥ ខែ កុម្ភ: ឆ្នាំ ២០២៦ វេលាម៉ោង ០៩ និង ៣០ នាទី។
-នៅចំណុចៈ ភូមិ ព្រែករុន ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
**ជនរងគ្រោះ០១នាក់
១-ឈ្មោះ ប៉ុង រស្មី ភេទ ស្រី អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ មានទីលំនៅភូមិ ព្រែករុន ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
**ជនសង្ស័យ០១នាក់(ឃាត់ខ្លួន)
១-ឈ្មោះ ចាប សុខជា ភេទប្រុសអាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុការ មានទីលំនៅភូមិ ព្រែករុន ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។-មានសារធាតុញៀនវិជ្ជមាន(+)
វត្ថុតាងចាប់យក÷
-កាំបិតបន្ទោះចំនួន០១ដេីម( បាក់ដង)
**សភាពរឿងហេតុ:
-នៅថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២៦ ជនសង្ស័យបានធ្វើសកម្មភាពគ្រប់ដំបូលផ្ទះរបស់ជនរងគ្រោះបណ្ដាលឲ្យបែកក្បឿងនិងគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងតម្កល់ទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយម្ដងរួចទៅហើយ។
-នៅថ្ងៃទី ១៥ ខែ កុម្ភ: ឆ្នាំ ២០២៦ វេលាម៉ោង ០៩ និង ៣០ នាទី ជនរងគ្រោៈបានបានអង្គុយនិយាយលេងជាមួយប្អូនស្រីដែលកំពុងលក់កាហ្វេនៅខាងមុខផ្ទះភ្លាមនោះក៏មានអ្នកជិតខាងបានស្រែកប្រាប់ថាជនសង្ស័យបានលោតឡើងរបងចូលក្នុងផ្ទះឯងហើយភ្លាមនោះក៏ជនរងគ្រោះបានរត់កំដៅទៅផ្ទះក៏ឃើញជនសង្ស័យបានយកកាំបិតបន្ទោះកាប់ទៅលើកញ្ចក់ទ្វារបង្អួចបណ្ដាលឲ្យបែកនិងខូចខាតអស់មួយចំនួន និងបានគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះថែមទៀតពេលនោះក៏ប្ដីរបស់ជនរងគ្រោះបានរត់តាមពីក្រោយជនសង្ស័យឃើញក៏បានលោតឡើងលើរបងផ្លោះចេញខាងក្រៅវិញរួចចូលទៅក្នុងផ្ទះរបស់ជនសង្ស័យវិញបាត់ទៅហើយជនរងគ្រោះក៏បានតេទូរសព្ទមកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយឲ្យជួយអន្តរាគមន៍ឃាប់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
**បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនិតិវិធី..។





