តើជោគវាសនា លោក អធិការនគបាលស្រុកបាទីទៅជាយ៉ាងណា !
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

តើជោគវាសនា លោក អធិការនគបាលស្រុកបាទីទៅជាយ៉ាងណា !

 



តាកែវ % ពិតឬយ៉ាងណា ? មន្ត្រីនគរបាលនៅស្រុកបាទីខេត្តតាកែវ មានចំនួន៦១នាក់ នាំគ្នាផ្ដិតមេដៃ សុំកិច្ចអន្តរាគមន៍ពីសំណាក់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីភាពមិនប្រក្រតីរបស់លោក ឆាយកែវមុន្នី អធិការនគរបាលស្រុកបាទី មានដូចខាងក្រោម !

១. ការដឹកនាំគ្រប់ផ្នែកជំនាញសំខាន់ៗ ទៅជាផ្នែក អសកម្មទាំងអស់         ចាំមើលបំណាំគ្នាទៅវិញទៅមក?
២. ការបញ្ជាកម្លាំងមន្ត្រីក្រោមឱវាទ គ្មានមូលដ្ឋានច្បាស់លាស់ បញ្ជាកម្លាំងតាមអារម្មណ៍ផ្ទាល់ខ្លួន ប្រើប្រាស់ពាក្យសម្តីអសុរោះ គ្មានសីលធម៌វិជ្ជាជីវៈជាមន្ត្រីនគរបាលនោះទេ?
៣. ការកសាងលោក ឆាយកែវមុន្នី អធិការនគរបាលស្រុកបាទី មិនដែលបានកសាងអ្វីនោះទេសូម្បីតែអំពូលភ្លើង ឬកង្ហា មិនដែលបានទិញដាក់ក្នុងសាលប្រជុំឬអង្គភាព ៗ
៤. ផ្នែកចរាចរណ៍ លោក ឆាយកែវមុន្នី អធិការនគរបាលស្រុកបាទី តម្រូវឲ្យមន្ត្រីចរាចរណ៍ ពិនិត្យមើលឡានដឹកដីដឹកថ្មមិនគ្របតាមការណែនាំ ត្រូវចាប់ឃាត់ទុកហើយតម្រូវឲ្យម្ចាស់ឡានដឹកដី ដឹកថ្មខាងលើបង់លុយក្នុងមួយឡានចំនួន២០មុឺនរៀល បើសិនគ្មានលុយឲ្យលោក ឆាយកែវមុន្នី អធិការនគរបាលស្រុកបាទី តម្រូវឲ្យចាក់ ដីឬថ្មចោលទាំងអស់ (តើពិតដែរឬទេ?)


នៅមានរឿងភាពមិនប្រក្រតីរបស់លោក ឆាយកែវមុន្នី អធិការនគរបាលស្រុកបាទី ជាច្រើនទៀតដែរអង្គភាពយើងខ្ញុំមិនបានរៀបរាប់អស់៕

សូមលោកម៉ែនលី ស្នងការនគរបាលខេត្តតាកែវ ពិនិត្យមើលនិងបកស្រាយបំភ្លឺករណីខាងលើនេះផង?

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
០៨.០២.២០២៦
Post a Comment (0)
Previous Post Next Post