នគរបាលស្រុកគងពិសីស្រាវជ្រាវឃាត់បានបក្ខពួក២នាក់ករណីលួចគ្រាប់ជ័រចេញពីរោងចក្រ ចាត់ការតាមនីតិវិធីច្បាប់..,
#កំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការណែនាំបន្ថែមរបស់ជំនាញ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានដឹកនាំធ្វេីការស្រាវជ្រាវក្រោយទទួលបានកិច្ចសហការលេីបណ្ដឹងពីក្រុមហ៊ុន SPRING PLASTIC CO.LTD ស្ថិតនៅភូមិម្កាក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្ដីពីករណីចោរកម្ម (លួចយកគ្រាប់ជ័រ ជាវត្ថុធាតុដេីមសម្រាប់ធ្វើថង់ផ្លាសស្ទិច ។
Mr.ZIU ZHIXUN ជនជាតិចិនបានឆែកកាមេរាសុវត្តិភាពឃើញសកម្មភាពជនសង្ស័យ៣នាក់បានលួចយកគ្រាប់ជ័រចេញពីឃ្លាំង ១/ឈ្មោះ មាន សុធន់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជា តៃកុងឡាន សាំយ៉ុងដឹកអីវ៉ាន់ក្នុងរោងចក្រ អាសយដ្ឋាន ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ២/ឈ្មោះ កៅ រត្ន័ ភេទប្រុស អាយុ៣៤ឆ្នាំ ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ មុខរបរជាតៃកុងឡានសាំយ៉ុង ក្នុងរោងចក្រ ៣/ឈ្មោះ ហ៊ាប យេម ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកកាន់ឃ្លាំង ភូមិវត្តដំណាក់ ឃុំសាលាកំរើក ស្រុកសៀមរាប [គេចខ្លួន] ។
ជនសង្ស័យបានឆ្លេីយនៅចំពោះមុខសមត្ថកិច្ចថា ខ្លួននិងឈ្មោះ ហ៊ាប យេម ពិតបានលួចគ្រាប់ជ័ររបស់រោងចក្រខាងលើចំនួន៣លើក ចំនួន៨ការ៉ុងយកទៅលក់បានលុយចំនួន៦០០ ០០០រៀល នៅទីតាំងទទួលទិញអេតចាយជិតមួយកន្លែងម្ដុំវត្តជន្លង់ម្លូរ ខណ្ឌពោធិសែនជ័យ ។
យោងតាមបណ្ដឹងនិងភស្ដុតាង រោងចក្រ អះអាងថាបាត់គ្រាប់ជ័រ សរុបទាំងអស់ចំនួន ៨១៧៥គីឡូ គិតជាទឹកប្រាក់សរុបប្រមាណចំនួន១៣,៤៨៨ USD បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាងនិងរថយន្ត២គ្រឿង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដ ចំណាត់ការនីតិវិធីបន្ដ។






