នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ចំនួន ៥៦នាក់ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២៨សីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ចំនួន ៥៦នាក់ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២៨សីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ។

 នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ចំនួន ៥៦នាក់ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២៨សីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ។



ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានវាយតម្លៃចំពោះថ្នាក់ដឹកនាំ បុគ្គលិកសិក្សា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ ទាំងគ្រឹះស្ថានសាធារណៈ និងឯកជនបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេសក្នុងការបណ្ដុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ និងជាទំពាំងស្នងឬស្សីជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ជាពិសេសបានខិតខំបង្ហាត់បង្រៀនក្មួយៗ សិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រលង៖ ២៨សីហា ២០២៥ បានទទួលលទ្ធផលយ៉ាងត្រចះត្រចង់គួរជាទីមោទក ដូចមានសក្ខីភាពបញ្ជាក់ជូននាពេលនេះ។ សូមអរគុណចំពោះមា តាបិតា អាណាព្យាបាលតែងតែបានតស៊ូលះបង់គ្រប់យ៉ាងដោយមិនខ្លាចការនឿយហត់ ដើម្បីអនាគតរុងរឿងរបស់កូនចៅគ្រប់ៗរូប។ ខ្ញុំសូមអបអរសាទរចំពោះក្មួយៗទាំងអស់តែងតែប្រកាន់ខ្ជប់នូវបីល្អគឺ កូនល្អ សិស្សល្អ មិត្តល្អ ដោយបានខិតខំយកចិត្តទុកដាក់ក្នុងការសិក្សា ស្ដាប់ទាំងលោកគ្រូអ្នកគ្រូ ស្ដាប់ទាំងឳពុកម្ដាយនៅផ្ទះ ជួយមិត្តភក្តិទៅវិញទៅមក និងបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសទទួលបាននិទ្ទេស «A»។ ហើយនៅពេលខាងមុខ សូមបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រែក្លាយខ្លួនជាយុវជនបន្តវេនសម្រាប់ប្រទេសជាតិយើង។  




ឯកឧត្តម អភិបាលខេត្ត បានបន្តថា លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ បេក្ខជនមកប្រឡងសរុបចំនួន ២ ២១១នាក់ ស្រី ១ ១៤៦នាក់ បានប្រឡងជាប់ជាស្ថាពរចំនួន ២ ០០៤នាក់ ស្មើនឹង ៩០,៦៤% ស្រី ១ ០៧៥នាក់ ស្មើនឹង ៩៣,៨% ក្នុងនោះ៖

បេក្ខជនជាប់និទ្ទេសA ៖ ៥៦នាក់  ស្រី ២៦នាក់ 

បេក្ខជនជាប់និទ្ទេសB ៖  ១៦៩នាក់  ស្រី ៩០នាក់

បេក្ខជនជាប់និទ្ទេសC ៖  ៥៣៩នាក់  ស្រី ៣២៣នាក់

បេក្ខជនជាប់និទ្ទេសD ៖  ៧៦៨នាក់  ស្រី ៤១២នាក់

បេក្ខជនជាប់និទ្ទេសE ៖  ៤៧២នាក់  ស្រី ២២៤នាក់

(បើប្រៀបធៀបជាមួយឆ្នាំ២០២៤ សិស្សនិទ្ទេស A កើនបានចំនួន១១នាក់ ដោយឡែកនិទ្ទេសEគឺមានការថយចុះ ដែលជាកត្តា បង្ហាញឱ្យឃើញថាគុណភាពវិស័យអប់រំនៅក្នុងខេត្តគឺមានការកើនឡើង)។

     

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A  និងចូលរួមអបអរសាទរកូនៗដែលទទួលបាននិទ្ទេស A ជាពិសេសលោកគ្រូ អ្នកគ្រូដែលបានជួយបណ្តុះបណ្តាលធ្វើឱ្យសិស្សរបស់យើងទទួលលទ្ធផលផ្លែផ្កា ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះជាភាពជោគជ័យក្នុងខ្សែជីវិតរបស់យើងក្នុងការបណ្តុះបណ្តាល ដូច្នេះយើងត្រូវមានការអំណត់ និងវិន័យល្អ ហើយចំពោះសិស្សបាននិទ្ទេស A មិនមែនបានមកពីការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូតែមួយមុខនោះទេ គឺបានមកពីគុណតម្លៃពីមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋចូលរួមក្នុងការទទួលខុសត្រូវធ្វើឱ្យយើងមានឱកាស បានសិក្សារៀនសូត្រនាពេលនេះ។ ទន្ទឹមនោះវិស័យឯកជនក៏បាននឹងកំពុងបន្តវិនិយោគនៅក្នុងខេត្តរបស់យើង យើងត្រូវដាក់ទិសដៅជំហានដើររួមគ្នាកែសម្រួលសាលារៀនឱ្យមានអនាម័យ បរិស្ថាន ប្រកបដោយសោភ័ណភាពនៅក្នុងសហគមខេត្តព្រះសីហនុ ដើម្បីបង្កើតការងារបន្ថែមទៀតនៅខេត្តព្រះសីហនុ ចំពោះការសម្រេចចិត្តរបស់មាតា បិតា និងអាណាព្យាបាល និងការតាំងចិត្តរបស់ខ្លួនយើងផង ទើបទទួលបានជោគជ័យ ក៏ប៉ុន្តែជោគជ័យរបស់យើងត្រូវតែខិតខំបន្ថែមទៀតសម្រាប់ខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិ៕






Post a Comment (0)
Previous Post Next Post