ការសិក្សាស្រាវជ្រាវរួមគ្នារវាងក្រសួងបរិស្ថាន អង្គការ CI និងអង្គការ Wild Earth Allies តាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនាពេលថ្មីៗនេះ បានរកឃើញវត្តមានសត្វព្រៃរហូតដល់ ៤៧ ប្រភេទ (ថនិកសត្វ ២៦ ឡេីង បក្សី ១៨ និងល្មូន ៣) នៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង។
កំណប់ជីវចម្រុះ៖ សត្វកម្រ និងជិតផុតពូជទាំង ៧ ប្រភេទ
អ្វីដែលធ្វើឱ្យអ្នកវិទ្យាសាស្ត្ររំភើបចិត្តបំផុតនោះគឺ វត្តមានសត្វរងការគំរាមកំហែងជិតផុតពូជចំនួន ៧ ប្រភេទ ដែលខ្លះមិនដែលធ្លាប់ជួបផ្ទាល់ភ្នែកសោះនៅក្នុងតំបន់នោះ រួមមាន៖
ទន្សោង និង ពង្រូល
ស្វាកន្ទុយសជើងក្រហម និង ទោចថ្ពាល់លឿងឦសាន
កែះ, ខ្លាឃ្មុំតូច និង ខ្លាពពក
បញ្ហាប្រឈម៖ ថ្វីបើតំបន់នេះមានតម្លៃអេកូឡូស៊ីខ្ពស់ជាសកល ប៉ុន្តែការស្រាវជ្រាវនៅមានកម្រិតនៅឡើយ ដោយសារជាតំបន់ដាច់ស្រយាល ពិបាកចូលទៅដល់ និងខ្វះខាតថវិកា។
🤝 រួមកម្លាំងដើម្បីមរតកធម្មជាតិ
លទ្ធផលនេះគឺជាភស្តុតាងវិទ្យាសាស្ត្រដ៏សំខាន់សម្រាប់រៀបចំយុទ្ធសាស្ត្រអភិរក្ស។ ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ បានអំពាវនាវដល់សហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច និងវិស័យឯកជន ឱ្យចូលរួមសហការគ្នាយ៉ាងសកម្ម ដើម្បីការពារសត្វព្រៃ និងព្រៃឈើកម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ ស្របតាមទិវាបរិស្ថានពិភពលោក៖ «បណ្តុះគំនិតស្រឡាញ់ធម្មជាតិ ធ្វើសកម្មភាពដើម្បីអាកាសធាតុ និងអនាគតរបស់យើង»។






