លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បើកកិច្ចប្រជុំតម្រង់ទិសដៅការងារ និងផ្សព្វផ្សាយឯកសារណែនាំសំខាន់ៗដល់ថ្នាក់ដឹកនាំ និងសមាជិកអង្គភាពព័ត៌មាន ASEAN DAILY
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បើកកិច្ចប្រជុំតម្រង់ទិសដៅការងារ និងផ្សព្វផ្សាយឯកសារណែនាំសំខាន់ៗដល់ថ្នាក់ដឹកនាំ និងសមាជិកអង្គភាពព័ត៌មាន ASEAN DAILY

 


​រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦
​នៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីធ្វើការណែនាំ លើកឡើងពីទិសដៅការងារ និងផ្សព្វផ្សាយនូវឯកសារគោលការណ៍សំខាន់ៗចំនួន២ចំណុច ដល់សមាជិក សមាជិកា និងថ្នាក់ដឹកនាំអង្គភាពព័ត៌មាន ASEAN DAILY ដូចខាងក្រោម៖
​១. ការអនុវត្តតាមសេចក្ដីណែនាំរួមរបស់ក្រសួងទាំង៣៖
ជាកិច្ចចាប់ផ្ដើម លោកប្រធានសមាគម បានលើកយកឯកសារលិខិតណែនាំរួមរបស់ស្ថាប័នទាំងបី រួមមាន៖ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មកផ្សព្វផ្សាយ និងក្រើនរំលឹកដល់ក្រុមការងារទាំងអស់។ ផ្អែកតាមខ្លឹមសារនៃលិខិតនេះ លោកបានសង្កត់ធ្ងន់អំពីការហាមប្រាម និងណែនាំយ៉ាងច្បាស់លាស់ មិនឱ្យអ្នកសារព័ត៌មានផលិត ផ្សព្វផ្សាយ ឬចែករំលែកបន្តនូវមាតិកា ឬរូបភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ សីលធម៌សង្គម កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរឡើយ។ លោកបានណែនាំឱ្យក្រុមការងារទាំងអស់ ត្រូវតែចូលរួមអនុវត្តដោយយកចិត្តទុកដាក់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ពស់បំផុត។
​២. ការស្វែងយល់ពីរបាយការណ៍ «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា»៖
ជាចុងក្រោយ លោក មីន ចាន់ធី ក៏បានលើកឡើងពាក់ព័ន្ធនឹងឯកសារស្ដីពី «របាយការណ៍ ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» ព្រមទាំងបានចែកជូនសៀវភៅរបាយការណ៍នេះ ដល់ថ្នាក់ដឹកនាំ និងក្រុមការងារដែលបានចូលរួមផងដែរ។ លោកបានបញ្ជាក់ថា ឯកសារនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយឱ្យយល់ដឹងកាន់តែទូលំទូលាយអំពី ស្ថានការណ៍ និងលំហសេរីភាពសារព័ត៌មានជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជា ដើម្បីយកមកធ្វើជាមូលដ្ឋានគ្រឹះក្នុងការតម្រង់ទិសការងារប្រចាំថ្ងៃរបស់អង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព និងត្រឹមត្រូវតាមច្បាប់។
​ជាការផ្ដាំផ្ញើ លោកប្រធាន បានជំរុញឱ្យសមាជិក សមាជិកាទាំងអស់ បន្តពង្រឹងសមត្ថភាព សហការគ្នា ផលិតព័ត៌មានពិត មានប្រយោជន៍ និងចូលរួមថែរក្សាសន្តិភាពក្នុងសង្គមជាតិជានិច្ច។
Post a Comment (0)
Previous Post Next Post