ក្រោមការដឹកនាំយ៉ាងរឹងមាំ និងម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការអនុវត្តច្បាប់ដោយគ្មានការលើកលែង ទោះបីជាប្រឈមមុខនឹងក្រុមឧក្រិដ្ឋជនមានឥទ្ធិពល ឬជនបរទេសក៏ដោយ។
១. ការអនុវត្តច្បាប់ស្មើភាព (គ្មានការយោគយល់)
-ការបង្ក្រាបទំលាយសម្បុកឧក្រិដ្ឋកម្ម៖ លោកបានដឹកនាំកម្លាំងផ្ទាល់ចុះឆែកឆេរ និងបិទទីតាំងអគារធំៗ (អតីតកាស៊ីណូ ឬតំបន់សេដ្ឋកិច្ចមួយចំនួន) ដែលលួចលាក់ធ្វើអាជីវកម្មអនឡាញខុសច្បាប់ និងបង្ខាំងមនុស្ស។
-មិនយោគយល់ខ្សែស្រឡាយ៖ រាល់បទល្មើសទោះជាមានការអន្តរាគមន៍ ឬនៅពីក្រោយដោយបុគ្គលមានលុយមានអំណាច ក៏ត្រូវបានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត។
២. ភាពដាច់ខាតក្នុងការសម្អាតផ្ទៃក្នុងជួរនគរបាល
-អនុវត្តវិន័យលេខ ០០៦៖ មន្ត្រីនគរបាលណាដែលពាក់ព័ន្ធនឹងគ្រឿងញៀន ល្បែងស៊ីសង ឬកិច្ចការពារក្រុមឧក្រិដ្ឋជន ត្រូវបានដកស័ក្តិ បណ្តេញចេញពីក្របខណ្ឌ និងបញ្ជូនទៅតុលាការជាធរមាន។
-ការពង្រឹងគណនេយ្យភាព៖ លោកដកតំណែងមន្ត្រីអសកម្មភ្លាមៗ និងជំនួសមកវិញនូវមន្ត្រីដែលមានភក្តីភាព និងខិតខំធ្វើការងារជូនប្រជាពលរដ្ឋ។
៣. យុទ្ធសាស្ត្រ "ក្តៅ" គ្រប់គ្រងបទល្មើសអាវុធ និងគ្រឿងញៀន
-បទបញ្ជាបាញ់បោះសេរី៖ ដាក់ចេញវិធានការក្តៅក្នុងការស្វែងរក និងចាប់ខ្លួនក្រុមជនបរទេស ឬជនជាតិខ្មែរ ដែលប្រើប្រាស់អាវុធខុសច្បាប់ ដើម្បីកម្ចាត់ក្រុមទំនើង។
-សន្តិសុខ ២៤ ម៉ោង៖ បង្កើនការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងសារធាតុញៀននៅតាមដងផ្លូវ និងច្រកចូលខេត្តយ៉ាងតឹងរ៉ឹងបំផុត ធ្វើឱ្យក្រុងព្រះសីហនុប្រែមកជាមានសណ្តាប់ធ្នាប់ឡើងវិញ។
👉លទ្ធផលនៃការទប់ស្កាត់ និងបោសសម្អាតល្បែងអនឡាញ និងការឆបោក (Online Scams) ក្នុងខេត្តព្រះសីហនុ សម្រេចបាននូវ កម្រិតវឌ្ឍនភាពខ្ពស់គួរឱ្យកត់សម្គាល់ ដោយអាចកាត់បន្ថយទីតាំងល្មើសច្បាប់ធំៗ និងគ្រប់គ្រងសន្តិសុខបានយ៉ាងរឹងមាំ បើធៀបនឹងបណ្តាឆ្នាំមុនៗ
ក្រោមការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា បានដាក់ចេញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឲ្យបានល្អបំផុត ដើម្បើបង្កើនទំនប់ចិត្តជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ៕
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា បានប្រកាសចូលកាន់តំណែងជាស្នងការនគរបាលខេត្តព្រះសីហនុជាផ្លូវការនៅ(ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣) ក្នុងពិធីនោះ លោកត្រូវបានប្រកាសតែងតាំងមុខតំណែងមួយទៀតជា អគ្គស្នងការរងនគរបាលជាតិ ផងដែរ៕

