បង្ក្រាបករណីលួចម៉ូតូ ដ៍កក្រើក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ......នៅកំពង់ស្ពឺ!
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

បង្ក្រាបករណីលួចម៉ូតូ ដ៍កក្រើក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ......នៅកំពង់ស្ពឺ!

 



-នៅថ្ងៃទី១៧.០៨.២០២៦​វេលាម៉ោង​១២ និ​ង​១៥នាទី​នៅលើផ្លូវជាតិលេខ៤១ Kmលេខ៧ និង ៨ ភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី  មានជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូហុងដាC.125ពណ៌ខ្មៅ សេរី២០២៦ ស្លាកលេខភ្នំពេញ
1MK.9998 (ជាស្លាកលេខម៉ូតូ ជនសង្ស័យជិះធ្វើសកម្មភាពកន្លងមក) ជិះធ្វើសកម្មភាពប៉ុនប៉ងលួចម៉ូតូ របស់ប្រជាពលរដ្ឋ
ដែលទុកនៅតាមផ្លូ ពេលជួបកម្លាំងសមត្ថកិច្វ ជនសង្ស័យ បានជិះម៉ូតូគេចខ្លួន ។
    ក្រោមបញ្ជាដឹករបស់លោកឧត្តមសេនីយ៍ទោឃឹម  សុកខៃ
ស្នងការនគរបាលខេត្តកំពង់ស្ពឺ ។
    លោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង ជំនួយការដឹក
នាំការងារ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល
បានដឹកនាំកម្លាំងការិយាល័យ  នគរបាលស្រុកគងពិសី ស្រុកសំរោងទង  ប្រតិបត្តិការ ដេញតាមរហូតដល់ ភូមិត្រពាំងត្រស់  ឃុំសំរោងទង ជនសង្ស័យបានផ្តួលម៉ូតូ រត់គេចខ្លួន កម្លាំង
បានឃាត់ខ្លួនសង្ស័យ២នាក់:
១.ឈ្មោះ​ រិទ្ធ​ រាជ​  ហៅអាម៉ៅ  ភេទប្រុស​ អាយុ​៥៣​ឆ្នាំ​  មុខរបរ​ មិនពិតប្រាកដ​ -ស្នាក់នៅបន្ទប់ជួលម្តុំទួលគោក រាជធានីភ្នំពេញ
-ស្រុកកំណេីត​ : ភូមិអន្លង់ពួក​  ឃុំតាសាញ់​ ស្រុកសំឡូត​  ខេត្តបាត់ដំបង​ ។
-ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ករណីលួចម៉ូតូ (ឆ្នាំ២០២៥ រយៈពេល១០ខែ) ។
២.ឈ្មោះ​ រស់​ ចាន់រ៉ន​ ហៅរ័ត្ន  ភេទប្រុស​អា
យុ​៣៧​ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​
- ស្នាក់នៅបន្ទប់ជួលម្តុំទួលគោក​  រាជធានីភ្នំពេញ ។
-ស្រុកកំណេីត​ : ភូមិព្រែកអន្ទះ ឃុំកំពង់លាវ​ ស្រុកកំពង់លាវ​ ខេត្តព្រៃវែង​ ។
-ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល
៣ឆ្នាំ ពីបទ: ក្លែងបន្លំឯកសណ្ឋាន ប្លន់ម៉ូតូ
  +ដកហូត​វត្ថុតាង:
-អាវុធខ្លីប្រើហ្គាស​បាញ់គ្រាប់ ២​ដេីម​ - សោរកាច់ក​ម៉ូតូ៣​-ទុលល្វីស​ ១​ ដេីម​ -ទូរស័ព្ទដៃ
៣​គ្រឿង​-នាឡិកា​ដៃ​ ១​ គ្រឿង​ -ខ្សែក​ក្រឡៃ ២​ខ្សែ  (ទិញតាមអនឡាញ)  ចិញ្ចៀន​លោ
ហៈធាតុ១​ វង់​ និង​ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ១​ ។
-ម៉ូតូហុងដាC125សេរី២០២៦ ពណ៌ខ្មៅ
ស្លាកលេខភ្នំពេញ1MK.9998(ស្លាកលេខ
កម៉្មង់ធ្វើតាមអនឡាញ) លេខតួ និងលេខម៉ា
ស៊ីន:0369850 ។
    ជាម៉ូតូដែលជនសង្ស័យ ធ្វើសកម្មភាពលួចនៅខេត្តកំពង់ឆ្នាំង នៅក្នុងខែសីហា ឆ្នាំ២០២៦ ។
   +ជនសង្ស័យ បានសារភាពថា ធ្លាប់ធ្វើសកម្មភាពលួចម៉ូតូ
៧លើក  កំពង់ស្ពឺ៥លើក កណ្តាល១លើក កំពង់ឆ្នាំង១លើក ។
  ពេលធ្វើសកម្មភាពឈ្មោះរស់ ចាន់រ៉ន ជាអ្នកឌុប  ឈ្មោះ រិទ្ធ រាជ ជាអ្នកចុះកាច់






កលួចយកម៉ូតូ ពេលបានយកទៅបញ្ចាំ នៅក្នុងណាហ្គា(ឈ្មោះ ចាន់រ៉ន ទទួលបាន៦០ម៉ឺនរៀល ក្នុង ១
គ្រឿង ។ ចាប់ផ្តើមធ្វើសកម្មភាពលួចម៉ូតូ នៅពេលចេញពីពន្ធនាគារ ។
Post a Comment (0)
Previous Post Next Post