ករណីអគ្គិភ័យឆេះឃ្លាំងស្តុកកំទេចក្រណាត់ បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិប្រមាណ ១២,០០០ដុល្លារ នៅស្រុកបាទី
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ករណីអគ្គិភ័យឆេះឃ្លាំងស្តុកកំទេចក្រណាត់ បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិប្រមាណ ១២,០០០ដុល្លារ នៅស្រុកបាទី

 



តាកែវ៖ នៅវេលាម៉ោង ១១៖០៥នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះឃ្លាំងស្តុកកំទេចក្រណាត់មួយកន្លែង ស្ថិតនៅក្នុង ភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលមានម្ចាស់ឈ្មោះ ហេង ភារិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការនគរបាលស្រុកបាទី បានឱ្យដឹងថា ឃ្លាំងដែលត្រូវអគ្គិភ័យឆាបឆេះ មានទំហំ ១៣ម៉ែត្រ × ២០ម៉ែត្រ សាងសង់អំពីដែក ជញ្ជាំងឥដ្ឋ និងដំបូលស័ង្កសី ក្នុងហេតុការណ៍នេះ សម្ភារៈដែលរងការខូចខាតរួមមាន៖កំទេចក្រណាត់ប្រមាណ៣០តោន មានតម្លៃប្រមាណ ២,០០០ដុល្លារអាមេរិក ឃ្លាំងទំហំ ១៣×២០ម៉ែត្រ មានតម្លៃប្រមាណ ១០,០០០ដុល្លារអាមេរិក។

ដើម្បីទប់ស្កាត់ និងពន្លត់អគ្គិភ័យ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង មកពីបណ្តាអង្គភាពពាក់ព័ន្ធ រួមមាន រថយន្តពន្លត់អគ្គិភ័យស្រុកបាទី ១គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តតាកែវ ២គ្រឿង, ស្រុកព្រៃកប្បាស ១គ្រឿង, ស្រុកសំរោង ១គ្រឿង និងស្រុកត្រាំកក់ ១គ្រឿង។

ប្រតិបត្តិការពន្លត់អគ្គិភ័យបានប្រើប្រាស់ទឹកសរុប ១៧រថយន្ត ស្មើនឹងប្រមាណ១០២ម៉ែត្រគូបចំពោះមូលហេតុនៃការកើតមានអគ្គិភ័យនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីកំណត់មូលហេតុពិតប្រាកដ។

ជុំវិញហេតុការណ៍នេះ អគ្គិភ័យ មិនបានឆេះរាលដាលដល់រោងចក្រ និងទីតាំងនៅក្បែរនោះឡើយ ហើយមិនបណ្តាលឱ្យមានមនុស្ស សត្វរងគ្រោះ ឬខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជិតខាងឡើយ៕





Post a Comment (0)
Previous Post Next Post