លោក សួស កុសល និងសប្បុរសជន ចុះជួបលោកយាយ ប៉ា ម៉ី ពិការភ្នែក និងលោកយាយ សរ យ៉ាន អាយុ៨៦ឆ្នាំ រស់នៅម្នាក់ឯងកណ្តាលព្រៃ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោក សួស កុសល និងសប្បុរសជន ចុះជួបលោកយាយ ប៉ា ម៉ី ពិការភ្នែក និងលោកយាយ សរ យ៉ាន អាយុ៨៦ឆ្នាំ រស់នៅម្នាក់ឯងកណ្តាលព្រៃ




(ពោធិ៍សាត់)៖ ដោយក្តីអាណិតអាសូរ និងមិនបំភ្លេចការសន្យារបស់ខ្លួន លោក សួស កុសល ម្ចាស់ហាងលក់ម៉ូតូនៅរាជធានីភ្នំពេញ រួមជាមួយក្រុមការងារ បានចុះមកជួបប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាកនៅក្នុងមូលដ្ឋាន ដោយផ្ទាល់ ដើម្បីនាំយកអំណោយ និងថវិកាមកជួយសម្រាលការលំបាក។



ការចុះជួប និងប្រគល់ជំនួយនេះ បានធ្វើឡើងនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅ ភូមិរលួសខាងកើត និងភូមិរលួសកណ្ដាល ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ លោក សួស កុសល បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមចំនួន ៨០ម៉ឺនរៀល ជូនលោកយាយ ប៉ា ម៉ី ដែលពិការភ្នែក និងកំពុងជួបការលំបាកក្នុងជីវភាព។



ជាមួយគ្នានេះ សប្បុរសជនម្នាក់ទៀត ដែលជាលោក ឧត្តមសេនីយ៍ត្រី បម្រើការងារនៅនាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ៤០ម៉ឺនរៀល ជូនលោកយាយផងដែរ។

សរុបថវិកាដែលបានឧបត្ថម្ភជូនលោកយាយ ប៉ា ម៉ី នៅពេលនេះ មានចំនួន ១,២០០,០០០រៀល (មួយលានពីរសែនរៀល)។ ថវិកានេះ លោកយាយអាចយកទៅប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងទិញស័ង្កសីសម្រាប់ជួសជុលដំបូលផ្ទះ ដែលមានសភាពចាស់ទ្រុឌទ្រោម មិនសូវអាចការពារពីភ្លៀង និងពន្លឺថ្ងៃបាន។



ជាមួយគ្នានេះ ក្រុមការងារក៏បានចុះមកជួប លោកយាយ សរ យ៉ាន អាយុ៨៦ឆ្នាំ ដែលកំពុងរស់នៅយ៉ាងឯកោកណ្តាលព្រៃ ក្នុងភូមិរលួសកណ្ដាល លោកយាយគ្មានកូន គ្មានចៅ និងគ្មានសាច់ញាតិជិតស្និទ្ធជាទីពឹង បានផ្តល់ជាអំណោយអង្ករ២បាវធំ មី៤កេស និងថវិការចំនួន២០ម៉ឺនរៀលផងដែរ។

តាមការរៀបរាប់ លោកយាយបានបាត់បង់ប្តី និងកូនៗក្នុងសម័យ ប៉ុល ពត ដែលធ្វើឱ្យជីវិតរបស់លោកយាយត្រូវរស់នៅតែម្នាក់ឯង រហូតមកដល់សព្វថ្ងៃ។ ក្នុងវ័យ៨៦ឆ្នាំ លោកយាយនៅតែតស៊ូរស់ដោយខ្លួនឯង និងពឹងផ្អែកលើធម្មជាតិ និងអ្វីដែលអាចរកបាននៅជុំវិញទីកន្លែងរស់នៅ។

ស្ថានភាពរបស់លោកយាយ សរ យ៉ាន បានធ្វើឱ្យអ្នកដែលបានឃើញមានក្តីអាណិតអាសូរ ព្រោះក្នុងវ័យចាស់ជរា លោកយាយមិនមានកូនចៅ ឬអ្នកជិតខាងជាទីពឹងរឹងមាំឡើយ ហើយកំពុងត្រូវការទីជម្រកមួយដែលមានសុវត្ថិភាព និងសមរម្យ អាចការពារពីភ្លៀង ខ្យល់ និងកម្តៅថ្ងៃ។

ការចុះមកជួប និងជួយឧបត្ថម្ភនៅពេលនេះ មិនត្រឹមតែជាការផ្តល់ជំនួយសម្ភារៈ និងថវិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់ក្តីកក់ក្តៅ កម្លាំងចិត្ត និងក្តីសង្ឃឹមដល់លោកយាយ ដែលបានរស់នៅក្នុងភាពឯកោអស់រយៈពេលជាច្រើនឆ្នាំ។


សកម្មភាពមនុស្សធម៌នេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះ ចាស់ជរា អ្នកពិការ អ្នកក្រីក្រ និងប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។ អំពើល្អ ទោះតិចឬច្រើនក្តី សុទ្ធតែមានតម្លៃ និងអាចផ្តល់ក្តីសង្ឃឹមដល់អ្នកដែលកំពុងត្រូវការជំនួយ។

សូមឱ្យទឹកចិត្តសប្បុរស និងការចែករំលែករបស់លោក សួស កុសល ព្រមទាំងសប្បុរសជន បន្តក្លាយជាកម្លាំងចិត្តដល់សប្បុរសជនដទៃទៀត ឱ្យចូលរួមជួយដល់ចាស់ជរា អ្នកពិការ និងគ្រួសារក្រីក្រនៅតាមមូលដ្ឋាន៕



Post a Comment (0)
Previous Post Next Post