សមត្ថកិច្ចស្រុកវាលវែង ឃាត់ខ្លួនមនុស្ស២នាក់ ក្នុងនោះភ្នាក់ងារសារព័ត៌មានMSN.TVម្នាក់ ពាក់ព័ន្ធករណីរុញឱ្យចុះផ្សាយវ៉ៃយកដី!
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សមត្ថកិច្ចស្រុកវាលវែង ឃាត់ខ្លួនមនុស្ស២នាក់ ក្នុងនោះភ្នាក់ងារសារព័ត៌មានMSN.TVម្នាក់ ពាក់ព័ន្ធករណីរុញឱ្យចុះផ្សាយវ៉ៃយកដី!

 សមត្ថកិច្ចស្រុកវាលវែង ឃាត់ខ្លួនមនុស្ស២នាក់ ក្នុងនោះភ្នាក់ងារសារព័ត៌មានMSN.TVម្នាក់ ពាក់ព័ន្ធករណីរុញឱ្យចុះផ្សាយវ៉ៃយកដី!


(ពោធិ៍សាត់)៖ សមត្ថកិច្ចនគរបាលស្រុកវាលវែង បានឃាត់ខ្លួនមនុស្សជាបន្តបន្ទាប់ ចំនួន២នាក់ ករណី"ញុះញង់ឱ្យចុះផ្សាយព័ត៌មានមិនដកដៃវ៉ៃយកដី"។

*នេះបើយោងតាម ការបញ្ជាក់ពីលោក ធាង ឡេង អភិបាលស្រុកវាលវែង ដែលបានថ្លែងប្រាប់"ដើមរាំង"នៅរសៀលថ្ងៃទី១៩.០៩.២០២៦។


*បើតាមលោក ធាង ឡេង ជនសង្ស័យទាំង២នាក់៖

ទី១៖ ឈ្មោះ ប្រុក សៀក ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់(ឃាត់ខ្លួននៅថ្ងៃទី១៨.០៩.២០២៦)។

២៖ ឈ្មោះ ស៊ុំ សម្បត្តិ ភេទប្រុសអាយុ៦២ឆ្នាំ ជាភ្នាក់ងារសារព័ត៌មានMSN.TVប្រចាំខេត្តពោធិ៍សាត់ នៅភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់(ឃាត់ខ្លួននៅថ្ងៃទី១៩.០៩.២០២៦)។


លោកអភិបាលស្រុកបន្តថា បន្ទាប់ពីសមត្ថកិច្ចទទួលបានបណ្តឹងពីលោក ជា ដារី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ មន្ត្រីរាជការ និងលោក ម៉ម គឹមហេង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ ប្រធានភូមិ(ឧបសម្ព័ន្ធ) ទាំង០២នាក់ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។


ដោយអះអាងថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ គេហទំព័រហ្វេសប៊ុកឈ្មោះ ផ្កាយព្រឹក lenglay Kpp បានធ្វើការបង្ហោះវិដេអូ ដែលមានខ្លឹមសារក្នុងការ ញុះញង់ឲ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសារធារណៈ មកលើពួកខ្លួនទាំង០២នាក់ ដោយមានការចូលរួមពីឈ្មោះ ប្រុក សៀក ឈ្មោះ ញ៉ ហាក់ ហៅ ជាងរ៉ា និងឈ្មោះ ស៊ុំ សម្បត្តិ។ 

 

ជាមួយគ្នានោះ សមត្ថកិច្ច បានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឈានដល់ការឃាត់ខ្លួនឈ្មោះ ប្រុក សៀក លុះដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចបន្តឃាត់ខ្លួនឈ្មោះ ស៊ុំ សម្បត្តិ បន្ថែមទៀតដើម្បីចាត់ការតាមនីតិវិធី។


ករណីនេះលោក ធាង ឡេង អះអាងថា ជាអំពើញុះញង់ឲ្យមានការរើសអើង"បរិហារកេរ្តិ៍ជាសារធារណៈ"ក្រោមរូបភាពប្រាប់ឱ្យផ្សព្វផ្សាយបន្តគ្នា ឱ្យវ៉ៃកុំដកដៃ.វ៉ៃដើម្បីយកដី(មានសំឡេង)៕




Post a Comment (0)
Previous Post Next Post