ភ្នំពេញ.ឯកឧត្តម ណែត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចូលរួមជាអធិបតីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន, ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ដោយមានចូលរួមពីមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចជាច្រើនស្ថាប័ន ប្រធានសមាគមជាច្រើន និងអ្នកសារព័ត៌មាន សរុបជាង ៦០០ នាក់ចូលរួម។ ក្នុងឱកាសនោះឯកឧត្តម នេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន មន្ត្រីព័ត៌មាន និងអ្នកសហការរៀបចំកម្មវិធីទាំងអស់ជាពិសេសសមគមអេឡេចត្រូនិច MSJ ដែលបានសហការរៀបចំឱ្យមានវេទិកាសម្រាប់ការសិក្សា ការផ្លាស់ប្តូរបទពិសោធ និងការពិភាក្សាអំពីបញ្ហាប្រឈមនានារបស់អ្នកសារព័ត៌មាននៅថ្ងៃនេះ ឯកឧត្តម ណែត ភក្រ្តា មានប្រសាសន៍បន្ថែមទៀតថា ខ្ញុំចាត់ទុកសិក្ខាសាលានេះថា «មានសារៈសំខាន់ជាពិសេស ព្រោះវាពាក់ព័ន្ធដោយផ្ទាល់នឹងគុណភាពសារព័ត៌មាន កិត្តិយសរបស់អ្នកសារព័ត៌មាន សិទ្ធិរបស់ប្រជាពលរដ្ឋ និងទំនុកចិត្តសាធារណៈ»។ យើងជួបជុំគ្នានៅថ្ងៃនេះ មិនមែនដើម្បីនិយាយតែអំពីអ្វីដែលអ្នកសារព័ត៌មានអាចធ្វើបាននោះទេ ប៉ុន្តែដើម្បីពិភាក្សាអំពីអ្វីដែលអ្នកសារព័ត៌មានគួរធ្វើ អ្វីដែលត្រូវប្រុងប្រយ័ត្ន និងរបៀបអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។ ក្នុងកម្មវិធីបើកសិក្ខាសិលាក៏មានការចូលរួមពីសំណាក់ ឯកឧត្តម សុខ ប្រសិទ្ធ ឯកឧត្តម ផុសសុវណ្ណ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត













