នារីម្នាក់ដែលប្រើពាក្យសម្តីអសុរោះ និងជេរប្រមាថ​លើវីរកងទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចកំពង់ស្ពឺឃាត់ខ្លួនបានហេីយ.,,
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

នារីម្នាក់ដែលប្រើពាក្យសម្តីអសុរោះ និងជេរប្រមាថ​លើវីរកងទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចកំពង់ស្ពឺឃាត់ខ្លួនបានហេីយ.,,

 


(កំពង់ស្ពឺ​)៖​ ដោយអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ឯក​ឧត្ដម​ នាយឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរ​បា​ល​ជាតិ​ និងការចង្អុលណែ​នាំពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ លោកឧ​ត្ដ​មសេនីយ៍ត្រី​ ញ៉ែម​ សៅ​ ស្នងការ​រង​ ទទួលផែនការ​ងា​រ​សន្ដិ​សុខ​ បានដឹកនាំបញ្ជាអោយកំ​លាំងនគរបាលការិ​យាល័យប្រឆាំ​ងបទល្មើ​សបច្ចេកវិទ្យា ចុះសហ​ការជា​មួ​យកំ​លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង​ និងមូល​ដ្ឋានកំលាំងទុកចិត្ដធ្វេីការស្រាវជ្រាវ​លេី​មុខសញ្ញានារីដែលបានធ្វើ​សកម្មភាព​ជេរប្រទេច​ប្រមាថលេីវីរៈកង​ទ័ពកម្ពុជា​ ដោយពាក្យសម្ដីអសុរសមិនសមរម្យ​។

ជាក់ស្ដែង​ក្រោយការស៊េីបអង្កេតស្រាវជ្រាវដោយកិច្ចយកចិត្ដទុកដាក់​ និងបានការសម្របសម្រួលនីតិវិធីពីឯក​ឧត្ដម​ ព្រះរាជ​អាជ្ញា​ អយ្យការ​ អម​សា​លាដំបូងខេត្ដកំពង់ស្ពឺ​ នៅថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២៦ កំលាំង​នគរបា​ល​ការិ​យាល័យប្រឆាំងបទ​ល្មើ​សបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បាននាំខ្លួនជនសង្ស័យ​ ១នាក់ឈ្មោះ អ ឈ អ ភេទស្រី អាយុ ១៩ឆ្នាំ លាក់ខ្លួន​ពួនអាត្មានៅក្នុងចំណុចផ្ទះជួលមួយក​ន្លែ​ងស្ថិតក្នុងភូមិឧក​ញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ បញ្ជូន​មកស្នងការដ្ឋាននគរបា​ល​ខេត្ដកំពង់ស្ពឺ​ ដេីម្បី​ពិនិត្យតាមនីតិវិធីច្បាប់។

ករណី​ខាងលើផ្អែកតាមចម្លេីយ​សារភាពដែលនារីឈ្មោះ​ អុិន​ ឈុន​អុី​ បញ្ជាក់​ថា​កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ រូប​ខ្លួនបានធ្វើ​ការ​Live វីដេអូ តាមគណនី​ ប​ណ្ដា​ញសង្គម​ BIGO Live ដោយប្រើប្រាស់ពាក្យស​ម្តី​អសុរោះ និងអសី​លធម៌ទៅលើកងទ័ព ក្នុងខ្លឹមសារថា៖ "… អញក្រុមអញជេរមែនអាក្រុមទាហ៊ានហ្នឹង អ​ញនិយាយអញ្ចឹង អាណាចង់យកអញទៅប្ដឹង ប្ដឹងទៅ! អញអត់ខ្វល់ទេ អញនិយា​យតែពាក្យពិតទេ ឱ្យវាងាប់នៅជា​យដែនហ្នឹងក៏ល្អដែរ អញទះដៃម៉ង" រួចក៏បានរត់គេចទៅសំងំលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ​ និងខេត្ត​បាត់ដំបង​មួយរយៈ​។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័​យបានឆ្លើយសារភា​ព និងទទួលស្គាល់ថា ខ្លួនពិតជាបានប្រើពាក្យសម្តីមិនសមរម្យ ជេរប្រមាថលើវីរកងទ័ពប្រាកដមែន។ បច្ចុប្បន្នជន​ស​ង្ស័​យត្រូវបានកម្លាំងជំនាញ​កំពុងធ្វើ​កា​រ​សាកសួរ​ និងកសាងសំណុំរឿង បញ្ជូន​ទៅអយ្យការ​ អមសា​លាដំបូងខេត្ដ​ ចាត់ការបន្តតាមនីតិវិធីច្បាប់៕








Post a Comment (0)
Previous Post Next Post