រឿងរ៉ាវក្នុងហាងបញ្ចាំម្តុំផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ បានផ្ទុះកក្រើកពេញបណ្តាញសង្គម នាពេលប៉ុន្មានថ្ងៃមកនេះ ដោយលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានផ្តាំផ្ញើផងដែរ ថា សង្ឃឹមថា នឹងមានភាពយុត្តិធម៌សម្រាប់ជនរងគ្រោះពិតប្រាកដ ហើយមិនខ្លាចអ្នកកាងនៅពីក្រោយខ្នង ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រឿងរ៉ាវក្នុងហាងបញ្ចាំម្តុំផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ បានផ្ទុះកក្រើកពេញបណ្តាញសង្គម នាពេលប៉ុន្មានថ្ងៃមកនេះ ដោយលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានផ្តាំផ្ញើផងដែរ ថា សង្ឃឹមថា នឹងមានភាពយុត្តិធម៌សម្រាប់ជនរងគ្រោះពិតប្រាកដ ហើយមិនខ្លាចអ្នកកាងនៅពីក្រោយខ្នង ។

  



  តាមបណ្តាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នេះ លោកជំទាវ ហ៊ុន ស៊ីណាត បានសរសេរថា ៖


ឃើញប៉ុន្មានថ្ងៃនេះ មានរឿងក្នុងហាងបញ្ចាំ បែកពេញក្នុងប្រទេស ។ រឿងមួយនេះ ខ្ញុំសង្ឃឹមថា នឹងមានភាពយុត្តិធម៌សម្រាប់ជនរងគ្រោះពិតប្រាកដ ហើយមិនខ្លាចអ្នកកាងនៅពីក្រោយខ្នង ។ សម័យនេះហើយ បើយកអ្នកកាងបែបនេះ នោះ សង្គមយើងច្បាស់ជាមិនទទួលបានភាពយុត្តិធម៌ពិតប្រាកដទេ ។


លោកជំទាវ ហ៊ុន ស៊ីណាត សង្ឃឹមថា អស់លោក លោកស្រី ដែលមានតួនាទីធំៗ គួរកុំយកតួនាទីមកកាងរឿងខុសអី ។ ត្រូវយកតួនាទីមកបំរើរាស្រ្ត និងសង្គមជាតិយើងឱ្យបានល្អ ទើបថ្លៃថ្នូរ តែបើយកឋានៈ មកធ្វើរឿងខុស នោះ ពិតជាល្មើសច្បាប់ ដែលរាជរដ្ឋាភិបាលខំផ្តល់សេចក្តីទុកចិត្តប្រគល់តួនាទីឱ្យអស់លោកហើយ ។ ពីនាយសមុទ្រម៉ោង១យប់ ។


សូមបញ្ជាក់ថា ផ្តើមចេញពីការផ្សាយព័ត៌មាន ថា ហាងបញ្ចាំបានទទួលបញ្ចាំដោយខុសច្បាប់ និងពុំមានឯកសារត្រឹមត្រូវ , លោក ផាត់ ហ៊ន ជាអ្នកសារព័ត៌មានដែលបងប្អូនប្រជាពលរដ្ឋគាំទ្រ បានទទួលរងពាក្យបណ្តឹងព្រហ្មទណ្ឌចំនួន៣បទល្មើស គឺបទបរិហារកេរ្តិ៍ជាសាធារណៈ បទបរិហារកេរ្តិ៍តាមសារព័ត៌មាន និងបទញុះញង់ឱ្យមានការរើសអើង ។


ពាក្យបណ្តឹងនេះ ម្ចាស់ហាងបញ្ចាំបានប្តឹង លោក ផាត់ ហ៊ន ចូលទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយលោក ផាត់ ហ៊ន ត្រូវចូលបំភ្លឺនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ។ 


នៅថ្ងៃចូលបំភ្លឺ នេះ រំពឹងថា នឹងមានបងប្អូនអ្នកសារព័ត៌មានច្រើន នឹងមានវត្តមាននៅមុខអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីយកព័ត៌មាននិងគាំទ្រលោក ផាត់ ហ៊ន ផងដែរ ។


តើសមត្ថកិច្ចនឹងអនុវត្តច្បាប់បែបណាចំពោះបណ្តឹងរបស់ម្ចាស់ហាងបញ្ចាំដែលបានប្តឹងលោក ផាត់ ហ៊ន សូមបងប្អូនបន្តតាមដានទាំងអស់គ្នា ៕

Post a Comment (0)
Previous Post Next Post