កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង២៣:០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចមុខធនាគារជាតិ ផ្លូវព្រះនរោត្តម ប្រសព្វផ្លូវលេខ១១៨ ភូមិ១ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រវាងរថយន្តម៉ាក BYD ពណ៌ស ផ្លាកលេខ ភ្នំពេញ 1BY-2039 និងម៉ូតូកង់បីម៉ាក RE ពណ៌ស ផ្លាកលេខ ភ្នំពេញ 1MC-3579 បណ្តាលឱ្យអ្នកបើកកង់បីរបួសស្រាល ហើយអ្នកបើកបររថយន្តព្យាយាមបើករត់ពីកន្លែងកើតហេតុទើបប្រជាពលរដ្ឋដេញឃាត់ឱ្យឈប់។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចុះដល់កន្លែងកើតហេតុត្រួតពិនិត្យ និងសួរនាំរួច សមត្ថកិច្ចបាននាំភាគីទាំងសងខាងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ប៉ុន្តែត្រូវបានប្រពន្ធអ្នកបើកបររថយន្តបានរារាំងមិនឱ្យសមត្ថកិច្ចបំពេញភារកិច្ចរបស់សមត្ថកិច្ចក្នុងការអនុវត្តតាមវិធានការច្បាប់។
បន្ទាប់សមត្ថកិច្ចសួរនាំ និងពិនិត្យជាតិអាល់កុល ជាលទ្ធផលអ្នកបើករថយន្តមានជាតិស្រវឹងអត្រាជាតិអាល់កុល0.70Mg/L។
បច្ចុប្បន្នបុរសជាអ្នកបើកបររថយន្ត និងស្រ្តីជាប្រពន្ធ សមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

