ជនសង្ស័យជិះរថយន្តពាក់ស្លាកលេខរដ្ឋដែលដកកាំភ្លើងវ៉ៃក្បាលក្មេ.ង ស្រីម្នាក់បណ្តាលឱ្យរងរបួស ផ្តេីមចេញពីរឿងទាសំណងរឿងគ្រោះថ្នាក់ចរាចរណ៍
សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនលោក ឆឹម ឆែម ពាក់ព័ន្ធ បេីកបររថយន្តឡង់គ្រីស័រពណ៌ទឹកប្រាក់ ស្លាកលេខ រាជការ០៦ ២-៨៦៨៨ ប៉ះម៉ូតូជនរងគ្រោះហើយ ដកកាំភ្លេីងខ្លីវាយក្បាលជនរងគ្រោះជាស្ត្រីបែកក្បាល កាលពីយប់ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៥ ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលបានបញ្ជូនលោកឧត្ដមសេនីយ៍ត្រី ឈឹម ឆែម ទៅកាន់កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ដេីម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។





