អបអរសាទរទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១ - ២៣ តុលា ២០២៥!
ថ្ងៃនេះគឺជាខួបលើកទី ៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលជាព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងគោលបំណងស្វែងរកសន្តិភាពជូនជាតិ មាតុភូមិ និងប្រជាជនទាំងមូលចាកផុតចេញពីសង្គ្រាម និងជម្លោះរ៊ាំរ៉ៃ។ នេះគឺជាព្រឹត្តិការណ៍ប្រវតិ្តសាស្រ្តសំខាន់មួយ ដែលបាននាំឱ្យមានការបោះឆ្នោត ការបង្កើតរដ្ឋធម្មនុញ្ញ ដែលនាំមកនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ តាមរយៈ នយោបាយ ឈ្នះ ឈ្នះ ដែលត្រូវបានដាក់ចេញជាបន្តបន្ទាប់ បានធ្វើកម្ពុជាឈានទៅដល់ការបញ្ចប់សង្រ្គាមផ្ទៃក្នុងបានទាំងស្រុង។

