មន្ត្រីចរាចរណ៍ ខេត្តព្រះសីហនុ បានកោះហៅយុវតីជាសិស្សសាលាចំនួនពីររូប បានជិះម៉ូតូធំកម្លាំង 300 cc ហើយថតបង្ហោះលើបណ្ដាញសង្គមមកធ្វើការណែនាំនិងអប់រំ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

មន្ត្រីចរាចរណ៍ ខេត្តព្រះសីហនុ បានកោះហៅយុវតីជាសិស្សសាលាចំនួនពីររូប បានជិះម៉ូតូធំកម្លាំង 300 cc ហើយថតបង្ហោះលើបណ្ដាញសង្គមមកធ្វើការណែនាំនិងអប់រំ។

 មន្ត្រីចរាចរណ៍ ខេត្តព្រះសីហនុ បានកោះហៅយុវតីជាសិស្សសាលាចំនួនពីររូប បានជិះម៉ូតូធំកម្លាំង 300 cc ហើយថតបង្ហោះលើបណ្ដាញសង្គមមកធ្វើការណែនាំនិងអប់រំ។



ក្រុងព្រះសីហនុ-នគរបាលចរាចរណ៍ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានកោះហៅសិស្សសាលា ដែលបានជិះម៉ូតូធំ មានកម្លាំងរហូត 300CC និងមិនពាក់មួកសុវត្ថិភាព ជិះតាមផ្លូវក្នុងក្រុងព្រះសីហនុ ថតបង្ហោះនៅលើបណ្តាញសង្គម មានការភ្ងាក់ផ្អើល យកមកអប់រំឲ្យបញ្ឈប់ សកម្មភាពបែបនេះទៀត ព្រោះវាសកម្មភាពល្មើសច្បាប់។ សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូធំកម្លាំង 300CC នេះ ទាល់តែអ្នកដែលមានអាយុ ១៨ឆ្នាំឡើង ទើបអាចប្រលងយកបណ្ណបើកបរ មានសិទ្ធបើកម៉ូតូធំនេះបាន ក្នុងនោះដែរសមត្ថកិច្ចបានធ្វើការអបរំឲ្យសិស្សសាលាទាំងនេះជិះម៉ូតូដែលមានកម្លាំងសមនឹងខ្លួនមានសិទ្ធបើកបរបាន កុំឲ្យខុសពីច្បាប់កំណត់ និងណែនាំឲ្យបើកបរគោរពច្បាប់ចរាចរណ៍ និងពាក់មួកសុវត្ថិភាពគ្រប់ពេលវេលាផងដែរ។
  ក្រោយពេលអប់រំរួច ដោយមានតំណាងចូលរួមពីខាងសាលា និងអាណាព្យាបាល នគរបាលក៏បានអនុញ្ញាតឲ្យសិស្សទាំងនេះត្រឡប់ទៅសាលារៀនវិញ ជាមួយនឹងការចែកមួកសុវត្ថិភាពដល់ក្មួយៗសិស្សសាលាទាំងនេះផងដែរ៕ (រូបភាពពី នគរបាល)








Post a Comment (0)
Previous Post Next Post