កំពង់ស្ពឺ ៖ ដោយអនុវត្ដតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិត អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ និងការអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លេីវិធានការបង្រ្កាបក្រុមក្មេងទំនេីងចូលចិត្ដបង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅថៃ្ងទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានចង្អុលការអោយផ្នែកព្រហ្មទណ្ឌសហការជាមួយកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយចចឹប ធ្វេីការអញ្ជេីញមុខសញ្ញាបង្ហោះម៉ូតូ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិត្រយឹងទេ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ យកមកធ្វេីការអប់រំនិងអញ្ជេីញអាណាព្យាបាលមកធ្វេីកិច្ចសន្យាបញ្ឍប់និងឧបត្ថម្ភគាំទ្រឱ្យកូនអាចឆ្លៀតឱកាសប្រព្រឹត្ដទង្វេីបែបនេះបន្ដទៀត និងដកយកម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ រយៈពេល ៩០ថៃ្ង ជាការព្រមានលេីកទី១ ។
មុខសញ្ញាបង្ហោះម៉ូតូបានសារភាពនិងព្រមបញ្ឍប់សកម្មភាពបង្ហោះម៉ូតូជាថ្មីទៀតនិងចូលរួមផ្សព្វផ្សាយដល់ក្មេងៗ បក្ខពួករបស់ខ្លួនខិតខំរៀនសូត្រនិងកុំធ្វេីទង្វេីដូចខ្លួន ឈ្មោះ ណុល សៀវហួង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចេក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ម៉ូតូ១គ្រឿងម៉ាក ស៊ុយសូគី និច ពណ៌លឿង លាយស ពាក់ស្លាកលេខភ្នំពេញ 1HP 6315 ៕








