នៅរសៀលថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការងារផលិតអំបិលនៅក្នុងខេត្ត។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅសាលសន្និសីទបូកគោសាលាខេត្ត ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ។
នៅក្នុងឱកាសនោះដែរឯកឧត្តមក៏បានជំរុញដល់អ្នកផលិតអំបិលទាំងអស់ឱ្យខិតខំផលិតបន្ថែម ហើយដីដែលធ្លាប់ផលិតកន្លងមក ដែលនៅទំនេរក៏ត្រូវរៀបចំផលិតឡើងវិញ ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ និងបំពេញតម្រូវការទីផ្សារក្នុងស្រុកដែលកំពុងតែកើនឡើង។












