(ខេត្តកណ្តាល)
សមត្ថកិច្ចស្រុកកៀនស្វាយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាកើតហេតុនៅវេលាម៉ោង១៦ និង៣០នាទីថ្ងៃទី១៩ខែមករា ឆ្នាំ២០២៦ស្ថិតក្នុងភូមិសំរោងក្អែរឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះកែបនឿនភេទប្រុស អាយុ៥៤ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិសំរោងក្អែរ ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល(ស្លាប់)។ ដោយឡែកជនសង្ស័យឈ្មោះ តោង តុងភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិសំរោងក្អែរឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
តេស្តទឹកនោមរកសារធាតុញៀន (-)អវិជ្ជមាន។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា! ជនរងគ្រោះនិងជនសង្ស័យបានអង្គុយផឹកស្រាថ្នាំជាមួយគ្នានៅក្រោមដេីមខ្នុរមុខផ្ទះរបស់ឈ្មោះណេត ស្រីមុំភេទស្រីអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិឃុំកេីតហេតុខាងលេី។លុះផឹកស្រាថ្នាំអស់ចំនួន៣លីត្រធ្លាក់ភ្នែករៀងខ្លួនជនរងគ្រោះបាននិយាយថា!
ថ្ងៃនេះចង់សាកក្បាច់គុណជាមួយជនសង្ស័យពេលនោះជនរងគ្រោះបានទាត់ទៅលេីជនសង្ស័យចំនួនពីរជេីងត្រូវចំមុខស្រាប់តែភ្លាមនោះ ជនសង្ស័យខឹងក្តៅស្លឹកត្រចៀកក៍បានស្ទុះក្រោកឡើង ហក់ទាត់ជនរងគ្រោះចំនួន២ជើងវិញចំផ្ទៃមុខបណ្តាលឲ្យដួលទៅលើដី ហេីយជនសង្ស័យបានដាល់ពីរដៃបន្ថែមទៀតបណ្តាលឲ្យចេញឈាម។បន្ទាប់មកជនរងគ្រោះបានដេីរទៅផ្ទះសម្រាកជាធម្មតា។លុះដល់ព្រឹកឡើងថ្ងៃទី២០ខែមករាឆ្នាំ២០២៦វេលាម៉ោង៩និង១០នាទីព្រឹក ជនរងគ្រោះមានសភាពមិនស្រួលខ្លួន(លេីសឈាម) ដោយសារមានជំងឺប្រចាំកាយនឹងត្រូវរបួសជនសង្ស័យវាយផងនោះ។ឃើញអាការ:ប្តីធ្ងន់ធ្ងរប្រពន្ធក៍បានជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យមណ្ឌលសុខភាពឃុំសំរោងធំ។តែដោយសភាពជម្ងឺធ្ងន់ធ្ងរពេកលោកគ្រូពេទ្យក៍បានបញ្ជូនជនរងគ្រោះបន្តទៅកាន់មន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។តែជាអលុសល់នៅពេលទៅដល់មន្ទីរពេទ្យបង្អែកក្រុមគ្រូពេទ្យបានប្រាប់ប្រពន្ធរងគ្រោះថា!ឲ្យដឹកជនរងគ្រោះទៅធ្វេីបុណ្យនៅផ្ទះវិញទៅព្រោះសភាពជម្ងឺជនរងគ្រោះធ្ងន់ធ្ងរមេីលមិនកេីតទេ។រហូតដល់វេលាម៉ោង១៦:១៥នាទីថ្ងៃខែឆ្នាំដដែល ប្រពន្ធជនរងគ្រោះបានតេទូរស័ព្ទមកប្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំសហការជាមួយកម្លាំងជំនាញ ចុះទៅដល់កន្លែងកេីតហេតុធ្វេីស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្ដិ៍ដើម្បីធ្វេីការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចសង្ស័យបានសារភាពថា:ខ្លួនស្រវឹងស្រាហើយពិតជាបានប្រេីហិង្សាទាត់ និងដាល់ទៅលេីជនរងគ្រោះប្រាកដមែន។
បើតាមការបំភ្លឺរបស់ឈ្មោះស៊ុន ណារីភេទស្រី(ត្រូវជាប្រពន្ធជនរងគ្រោះ)បានប្រាប់នគរបាលឲ្យដឹងថា!ប្តីរបស់គាត់ឈ្មោះកែប នឿននេះគឺគាត់មានអាការ:ជំងឺប្រលាយ(ជំងឺលេីសឈាមរយៈពេល៥ឆ្នាំហេីយ លេបថ្នាំលេីសឈាម(ADIPIN-10) ជាប្រចាំថ្ងៃ។
ក្រោយពីការសាកសួររួចកម្លាំងជំនាញសុំគោលការណ៍ថ្នាក់លើ ធ្វើការឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដេីម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕



