នគរបាលសក្លែងក្លាយមួយក្រុមបានអស់លក្ខ ក្រោយស្ទាក់ឃាត់ខ្លួនប៉ះចំលោកអធិការង ត្រូវសមត្ថកិច្ចក្របួចបាន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

នគរបាលសក្លែងក្លាយមួយក្រុមបានអស់លក្ខ ក្រោយស្ទាក់ឃាត់ខ្លួនប៉ះចំលោកអធិការង ត្រូវសមត្ថកិច្ចក្របួចបាន

 



ភ្នំពេញ៖ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នគរបាលសក្លែងក្លាយមួយក្រុមបានអស់លក្ខ ក្រោយស្ទាក់ឃាត់ខ្លួនប៉ះចំលោកអធិការង ត្រូវសមត្ថកិច្ចក្របួចបាន  ស្ថិតនៅចំណុចផ្លូវបំបែកស្តុប២០០៤ កែងមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គាត់បានជិះម៉ូតូល្បាតនៅក្នុងភូមិសាស្ត្ររបស់គាត់ ដោយស្លៀកពាក់ស៊ីវិល លុះជិះមកដល់ចំណុចកើតហេតុ ក៏មានក្រុមនគរបាលក្លែងក្លាយស្លៀកពាក់ស៊ីវិលចំនួន ៤នាក់ ជិះម៉ូតូ៣គ្រឿង ពាក់កាត CID មកឈប់ឃាត់គាត់នៅក្បែរស្តុប២០០៤ កែងមហាវិថីសហព័ន្ធរុស្សី។
លោកអធិការងបានបន្តទៀតថា នៅពេលនោះគាត់បានប្រាប់ទៅកាន់ក្រុមនគរបាលក្លែងក្លាយទាំងនោះថា គាត់ គឺជាអធិការងខណ្ឌពោធិ៍សែនជ័យ តែពួកគេមិនជឿ ព្រមទាំងស្រែកសម្លុតគាត់ទៅវិញ ទើបភ្លាមៗនោះក៏មានកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានបានចុះមកដល់ធ្វើការឃាត់ក្រុមក្លែងក្លាយនោះ យកទៅធ្វើការសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១។

ឃាត់ខ្លួនក្រុមនគរបាលក្លែងក្លាយរួច ព័ត៌មានក៏បានផ្សព្វផ្សាយដល់បុរសម្នាក់ ដែលធ្លាប់ជាជនរងគ្រោះ ដែលត្រូវបានក្រុមនេះបន្លំធ្វើស៊ីលុយអស់ជាង ៣០០ដុល្លារ កាលពីពេលកន្លងមក ក៏បានធ្វើដំណើរទៅប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្តឹងបន្ថែម។  ក្រុមនគរបាលក្លែងក្លាយដែលមានពាក់កាត ព្រហ្មទណ្ឌ (CID) ឬគេហៅថាកូនខ្លា ឬប៉ូលីសជ័រ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនាំ និងបំពេញសំណុំរឿង អនុវត្តបន្តតាមនីតិវិធីច្បាប់៕



Post a Comment (0)
Previous Post Next Post