ថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦
ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលក្រុង រាជធានីភ្នំពេញ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំមន្ត្រីចុះណែនាំជូនដំណឹងដល់អាជីវករដែលយកចំណីផ្លូវសាធារណៈមកដាក់តាំងសម្ភារៈលក់ដូរជាកម្មសិទ្ធិផ្ទាល់ខ្លួន បង្កឲ្យបាត់បង់ចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ។
...អាជ្ញាធរ ក៏បាន ការចុះណែនាំដល់អាជីវករនេះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ.តំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ដោយទុកអោយរយៈពេល៣ថ្ងៃ មិនមានការលើកលែងឡើយ។
...អាស្រ័យសូមមេត្តាអនុវត្តចូលរួមសហការជាមួយ រដ្ឋបាលខណ្ឌមានជ័យ ដើម្បីរក្សាបាននូវផ្លូវធំទូលាយ និង សោភ័ណភាពទីក្រុងស្អាត។
បន្ថែមលើនេះ អាជ្ញាធរ ក៏បាន អរគុណដល់ប្រជាពលរដ្ឋ និង អាជីវករលក់ដូរ ដែលបានចូលរួមសហការផងដែរ៕

