នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពតបានអញ្ជើញចូលរួមអមដំណើរ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងវឌ្ឍនភាពការងារនៅតាមបណ្តាឃុំមួយចំនួនក្នុងស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស។
ក្នុងដំណើរបេសកកម្មនេះ ថ្នាក់ដឹកនាំបានអញ្ជើញទៅកាន់ទីតាំងស្រះទឹកសហគមន៍ កសិដ្ឋានចិញ្ចឹមសត្វ ផ្សារបោះដុំបន្លែ សហគមន៍កសិកម្ម និងតំបន់បឹងធម្មជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ៕









