មនុស្ស៣នាក់ រកស៊ីជួញដូរគ្រឿងញៀនក្នុងបន្ទប់ជួល ត្រូវសមត្ថកិច្ចក្របួចបានទាំងអស់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

មនុស្ស៣នាក់ រកស៊ីជួញដូរគ្រឿងញៀនក្នុងបន្ទប់ជួល ត្រូវសមត្ថកិច្ចក្របួចបានទាំងអស់

 




   កណ្តាល ÷ ក្រុមជនសង្ស័យ០៣នាក់ បុរស០១ស្ត្រី០២ ករណី រកស៊ីជួញដូរ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀននៅក្នុងបន្ទប់ជួល  ត្រូវសមត្ថកិច្ចក្រសោបបានជាក់ស្តែងពេលកំពង់ធ្វើសកម្មភាពដោយខុសច្បាប់ កាលពីវេលាម៉ោង ១៨និង០០នាទីថ្ងៃទី២៥ខែកុម្ភ:ឆ្នាំ២០២៦ នៅចំណុចក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិលេខ(១ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

        

       ប្រភពពីសមត្ថកិច្ចបានប្រាប់អោយដឹងថា÷ជនសង្ស័យប្រុសស្រីទាំង០៣នាក់មាន : ១-ឈ្មោះ ពៅ ស្រីណេ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅបន្ទប់ជួល ទីតាំងកើតហេតុ , ២-ឈ្មោះ លីម តុលា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ(១ក) សង្កាត់ស្វាយរលំ ,៣-ឈ្មោះ ផាន ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែររស់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល  មានប្រវត្តិធ្លាប់ជាប់ពន្ធនាគាររយ:ពេល ០៦ខែ ពីបទប្រើប្រាស់គ្រឿងញៀន   ដោយជនសង្ស័យទាំង០៣នាក់ គ្មានមុខរបរពឹតប្រាកដ និង (វិជ្ជមាននូវសារធាតុញៀន + )។

    វត្ថុតាងចាប់យក : ថ្នាំញៀន(ម៉ាទឹកកក)ចចំនួន០៣កញ្ចប់ទម្ងន់០,៨៣ក្រាម - ជជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន០១ - 

ទូរស័ព្ទដៃចំនួន០២គ្រឿង -កាបូបស្ពាយចំហៀង ចំនួន០១- 

ឧបករណ៍សម្រាប់ជក់ថ្នាំញៀនចំនួន០១- និងសម្ភារៈវេចខ្ចប់មួយចំនួន។


      សមត្ថកិច្ចបន្តទៀតថា÷ នៅវេលាកើតហេតុ ដោយមានពលរដ្ធល្អ រាយការណ៏អំពីសកម្មភាព ប្រើប្រាស់ ជួញដូរ នូវសារធាតុញៀន ក្នុងបន្ទប់ជួលខាងលើភ្លាម 

លោក វរសេនីយ៏ត្រី ហាក់ សុធិន នាយប៉ុស្តិ៍នគរបាលស្វាយរលំ បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ក៏ឃើញជនសង្ស័យទាំង០៣នាក់កំពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងញឿនជាក់ស្តែងនៅក្នុងបន្ទប់ជួល    រួចកម្លាំងក៏បានធ្វើការឃាត់សួរនាំ និងត្រួតពិនិត្យរកឃើញថ្នាំញៀន និងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនប្រាកដមែន ។ 

     នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ០២នាក់បានឆ្លើយសារភាពថា÷ ថ្នាំញៀនដែលសមត្ថកិច្ចឆែករកឃើញ គឺជារបស់ឈ្មោះ ពៅ ស្រីណេ ចំណែកឈ្មោះ ពៅ ស្រីណេ បានឆ្លើយសារភាពថា ÷  ថ្នាំញៀនគឺពិតជារបស់ខ្លួន ដែលឈ្មោះ ហ៊ីង ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មិនស្គាល់ទីលំនៅ បានជិះម៉ូតូម៉ាក XR ពណ៌ក្រហម មិនចាំស្លាកលេខ យកមកលក់ឳ្យខ្លួននៅចំណុចបន្ទប់ជួល  ក្នុងតម្លៃ០៣កញ្ចប់ ៦០.០០០៛(ប្រាំមួយម៉ឺនរៀល) ដើម្បីយកមកប្រើប្រាស់ និងលក់បន្តបានចំនួន ៨០.០០០៛(ប្រាំបីម៉ឺនរៀល) ប្រាកដមែន។

      ជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់៕រតនា

Post a Comment (0)
Previous Post Next Post