ជនសង្ស័យ១នាក់ធ្វើសកម្មភាពលួចម៉ូតូត្រូវបានចាប់ខ្លួនភ្លាមៗ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ជនសង្ស័យ១នាក់ធ្វើសកម្មភាពលួចម៉ូតូត្រូវបានចាប់ខ្លួនភ្លាមៗ

 



ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃយប់ទី២០ខែមិថុនាឆ្នាំ២០២៦ ជនសង្ស័យ១នាក់ ឈ្មោះ សែម សុីនិត ហៅធន់ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានពលរដ្ឋឃាត់ប្រគល់មកជូនសមត្ថកិច្ចជំនាញ ក្រោយធ្វើសកម្មភាពចូលលួចម៉ូតូជនរងគ្រោះចតមុខបន្ទប់ជួល បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងជំនាញក្រុងតាខ្មៅចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យឃើញវត្ថុតាង ម៉ូតូHonda Dream ពណ៍ខៀវ ផលិតឆ្នាំ២០១៦ របស់ជនរងគ្រោះ ,សោរសៀលេខ៨ចំនួន១ ដែកសំបែតបួនជ្រុង(ជាឧបករណ៍សម្រាប់កាច់កម៉ូតូ) រួមនឹងខ្សែក លោហៈធាតុ១ខ្សែរ ក្រោយត្រួតពិនិត្យក៏បាននាំខ្លួនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីសាកសួរ និងកំពុងបន្តរស្រាវជ្រាវរកបក្ខពួក១នាក់ទៀតដែរបានរត់គេចខ្លួន ។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងដើម្បីបន្តរនីតិវិធី ។
Post a Comment (0)
Previous Post Next Post