ថ្នាក់ដឹកនាំក្រសួងព័ត៌មានជំរុញឱ្យអ្នកសារព័ត៌មានបង្កើនធនធានមនុស្ស និងមូលធនមនុស្ស
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ថ្នាក់ដឹកនាំក្រសួងព័ត៌មានជំរុញឱ្យអ្នកសារព័ត៌មានបង្កើនធនធានមនុស្ស និងមូលធនមនុស្ស



ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបន្តអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្សដែលមានគុណភាព និងឈានទៅជាមូលធនមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។



ថ្លែងទៅកាន់សិក្ខាកាមជាង ១០០នាក់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានសម្រាប់គេហទំព័រ នៅក្រសួងព័ត៌មាន នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតបានពន្យល់ពីភាពខុសគ្នារវាង «ធនធានមនុស្ស» និង «មូលធនមនុស្ស» ដោយលើកឧទាហរណ៍ថា៖

«បើយើងនិយាយពីជាងម៉ូតូ ជំនាញរបស់គាត់ដែលចេះជួសជុលម៉ូតូ នេះគេហៅថា “ធនធានមនុស្ស”។ ប៉ុន្តែប្រសិនបើគាត់អាចចងក្រងចំណេះដឹង និងបទពិសោធន៍របស់ខ្លួនទៅជាមេរៀន ដើម្បីបង្រៀនដល់មនុស្សជំនាន់ក្រោយ នោះគាត់នឹងក្លាយជា “មូលធនមនុស្ស”»។



វគ្គបណ្តុះបណ្តាលនេះមានរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៣ និងទី២៤ ខែមិថុនា ឆ្នាំ២០២៦។ កម្មវិធីបណ្តុះបណ្តាលនៅថ្ងៃទី១ ដែលបង្រៀនដោយឯកឧត្តមបណ្ឌិត ឆាយ សុផល ផ្ទាល់ ផ្តោតលើជំនាញសរសេរដំណឹងក្តៅ និងព័ត៌មានទាន់ហេតុការណ៍។


ដោយឡែក កម្មវិធីបណ្តុះបណ្តាលនៅថ្ងៃទី២ ផ្តោតលើជំនាញសរសេរអត្ថបទពណ៌នា ឬបទយកការណ៍ ដែលបង្រៀនដោយឯកឧត្តមសាស្ត្រាចារ្យ មឿន ឈានណារិទ្ធ អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ដែលមានបទពិសោធន៍ក្នុងការបណ្តុះបណ្តាលជំនាញសារព័ត៌មានអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។


សូមរំលឹកថា ក្រសួងព័ត៌មានបានរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់លើជំនាញសារព័ត៌មាន និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទូទាំងប្រទេស ស្របតាមអនុសាសន៍របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

Post a Comment (0)
Previous Post Next Post