គ្រោះធម្មជាតិរន្ទះបាញ់សម្លាប់យុវជនម្នាក់នៅក្នុងវាលស្រែ នៅស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

គ្រោះធម្មជាតិរន្ទះបាញ់សម្លាប់យុវជនម្នាក់នៅក្នុងវាលស្រែ នៅស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ

 



ខេត្តកំពង់ស្ពឺ៖ ឧបទ្ទវហេតុដ៏គួរឱ្យរន្ធត់និងសោកស្តាយមួយបានកើតឡើង ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ បណ្តាលឱ្យយុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ក្នុងអំឡុងពេលអាកាសធាតុប្រែប្រួលមានភ្លៀងធ្លាក់។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចវាលស្រែ ក្នុងភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត មានឈ្មោះ ខាវ ខេ (ហៅបាវ) ភេទប្រុស អាយុ ១៦ ឆ្នាំ។


នៅកន្លែងកើតហេតុ បានបង្ហាញឱ្យឃើញថាសពជនរងគ្រោះបានដួលសន្លប់បាត់បង់ជីវិតនៅក្នុងថ្លុកទឹកកណ្តាលវាលស្រែ ខណៈដែលមានបងប្អូនប្រជាពលរដ្ឋ និងសាច់ញាតិជាច្រើននាក់ បានមកជុំជុំគ្នាទាំងក្តីក្តុកក្តួល និងសោកសង្រេកជាពន់ពេកចំពោះការបាត់បង់សមាជិកគ្រួសារក្នុងវ័យក្មេងខ្ចីបែបនេះ។

ក្រោយកើតហេតុ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចបានចុះទៅពិនិត្យ ដើម្បីរៀបចំធ្វើកំណត់ហេតុ និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ឆ្លៀតក្នុងឱកាសនេះផងដែរ អាជ្ញាធរក៏ដូចជាអ្នកជំនាញតែងតែអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់នៅពេលមានភ្លៀងធ្លាក់ ផ្គរ រន្ទះ ដោយជៀសវាងការដើរទៅទីវាលចំហ ឬជ្រកក្រោមដើមឈើធំៗ ដើម្បីការពារសុវត្ថិភាពអាយុជីវិតផ្ទាល់ខ្លួន និងក្រុមគ្រួសារ៕


Post a Comment (0)
Previous Post Next Post