អាជ្ញាធរជាតិអាវុធគីមី សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់អាវុធមហាប្រល័យ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អាជ្ញាធរជាតិអាវុធគីមី សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់អាវុធមហាប្រល័យ

 



ខេត្តព្រះសីហនុ ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំប្រជាជន មានការរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី «ការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម» ក្រោមអធិបតីភាពរបស់ លោកជំទាវ ឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ នាយិកានាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី និង លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

នៅក្នុងឱកាសនេះ លោកជំទាវ ឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ បានអញ្ជើញមានមតិសំណេះសំណាល ដោយបានលើកឡើងយ៉ាងច្បាស់ៗអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៃសារធាតុគីមី និងអាវុធមហាប្រល័យមកលើអាយុជីវិតមនុស្ស សង្គមជាតិ និងបរិស្ថាន។ បន្ទាប់មក លោកជំទាវបានប្រកាសបើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម ជាផ្លូវការ។
ទន្ទឹមនឹងនេះ លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្ត ដែលបានបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យក្រុមការងារថ្នាក់ជាតិចុះមកបំពេញបេសកកម្មដ៏មានសារៈសំខាន់នេះ។ លោកជំទាវបានបញ្ជាក់ថា សកម្មភាពនេះគឺធ្វើឡើងដោយយោងទៅលើសច្ចាប័នលេខ ០០៣ ផ.ក ២០២៦ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ដែលបានចុះហត្ថលេខាដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម។

ការចុះផ្សព្វផ្សាយច្បាប់គោលដៅនេះ គឺជាភារកិច្ចស្នូល និងជាអាទិភាពមួយយ៉ាងសំខាន់របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី។ កន្លងមក អគ្គលេខាធិការដ្ឋានបាននិងកំពុងបន្តអនុវត្តកម្មវិធីនេះយ៉ាងសកម្មទៅតាមផែនការ និងជំហាននីមួយៗរបស់ខ្លួន ដើម្បីសម្រេចបាននូវគោលបំណងធំៗចំនួន ៣ ៖
១. ពង្រឹងចំណេះដឹង ធ្វើប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីបានយល់ដឹងកាន់តែច្បាស់ពីច្បាប់ និងផលប៉ះពាល់។
២. ជំរុញឱ្យមានការចូលរួមទប់ស្កាត់ និងអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
៣. ធានាសុវត្ថិភាពសង្គម ការពារប្រទេសជាតិ និងប្រជាជនឱ្យជៀសផុតពីការគំរាមកំហែង និងគ្រោះថ្នាក់ដែលបង្កឡើងដោយអាវុធមហាប្រល័យទាំងនេះ។

វគ្គផ្សព្វផ្សាយនេះមិនត្រឹមតែជាការចែករំលែកចំណេះដឹងផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារដាស់តឿនមួយដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងទប់ស្កាត់រាល់សារធាតុគីមីគ្រោះថ្នាក់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ៕




























Post a Comment (0)
Previous Post Next Post